ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃអាទិត្យ​នេះ ប្រទេស​ឡាវ មាន​អ្នក​ស្លា.ប់​លើក​ដំបូង ដោយសារ​ជំងឺ​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រដ្ឋធានី​វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាល​ឡាវ កាលពី​ថ្ងៃអាទិត្យ ទី​០៩ ខែឧសភា ឆ្នាំ​២០២១ បាន​រាយការណ៍​ស្តី​ពី​ ករណីស្លាប់​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ មួយ​នាក់…

រដ្ឋធានី​វៀងចន្ទន៍ ៖ ក្រសួងសុខាភិបាល​ឡាវ កាលពី​ថ្ងៃអាទិត្យ ទី​០៩ ខែឧសភា ឆ្នាំ​២០២១ បាន​រាយការណ៍​ស្តី​ពី​ ករណីស្លាប់​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ មួយ​នាក់ ជា​លើក​ដំបូង នៅក្នុងប្រទេសនេះ បើយោងតាមសារព័ត៌មានចិន ស៊ិនហួរ ។

លោក Latsamy Vongkhamsao អគ្គនាយករង នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល​ឡាវ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជន​រង​គ្រោះ គឺជា​ស្ត្រី​មាន​វ័យ ៥៣​ឆ្នាំ ដែល​ទទួល​បានការ​ព្យាបាល​ជំ​ងឹ​កូ​វី​ដ​-១៩ នៅ​មន្ទីរពេទ្យ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែមេសា ។

លោក Latsamy អោយ​ដឹង​បន្ថែម​ថា ប្រទេស​ឡាវ នៅ​ថ្ងៃអាទិត្យ​នេះ​បាន​កត់ត្រា​ករណី​ឆ្លង​ថ្មី​ចំនួន ៦៩​នាក់​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង នាំ​អោយ​ចំនួន​សរុប បាន​កើនឡើង​ដល់ ១.៣០២​នាក់ ។ អ្នកជំងឺ​កូ​វី​ដ​-១៩ កំពុង​សម្រាក​ព្យាបាល​សរុប​ចំនួន ១,០៦៩​នាក់ ហើយ​អ្នកជា​សះស្បើយ​សរុប​ចំនួន ២៣២ នាក់​ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ និង​មាន​អ្នក​ស្លាប់ ០១​នាក់ ៕