ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់កាំភ្លើង​ធុន ៦០ មី​លី​ម៉ែត្រ និង​គ្រាប់ឡង់ ត្រូវ​ក្រុម​អង្គការ​កម្ចាត់មីន ហេ​ឡូ ត្រាស បំផ្ទុះ​កម្ទេចចោល​

2 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អង្គការ ហេ​ឡូ ត្រាស បាន​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​មូលដ្ឋាន មុនពេល​បំផ្ទុះ​គ្រាប់កាំភ្លើង ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាមស៊ីវិល​។ ការ​បំផ្ទុះ​គ្រាប់កាំភ្លើង​នេះ…

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អង្គការ ហេ​ឡូ ត្រាស បាន​ជូនដំណឹង​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុង​មូលដ្ឋាន មុនពេល​បំផ្ទុះ​គ្រាប់កាំភ្លើង ដែល​សេសសល់ កាលពី​សម័យ​សង្គ្រាមស៊ីវិល​។ ការ​បំផ្ទុះ​គ្រាប់កាំភ្លើង​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ១១​ព្រឹក ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​យាម​ការ​លេខ (៤០៥១៧៨ ១៥៨៣ ៥០៧) និង​យាម​ការ​លេខ​(៤០៥៥៥៦ ១៥៨៤៤១៣) ក្នុងភូមិ​ទំនប់​លើ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​អនុសេនីយ៍ឯក ហ៊ើ​ន សំបោ​ន ទទួល​ផ្នែក​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង បានឱ្យដឹង នៅ​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ថា គ្រាប់កាំភ្លើង មិនទាន់​ផ្ទុះ​ចំនួន ៤​គ្រាប់ ក្នុងនោះ មាន​គ្រាប់​ប្រភេទ ៦០​មី​លី​ម៉ែត្រ ២​គ្រាប់ និង​គ្រាប់​សេ​កា​សេ​ឡង់ ចំនួន ២​គ្រាប់​ផង ដែលជា​គ្រាប់​សេសសល់ កាលពី​សង្គ្រាម​។​

​លោក​អនុសេនីយ៍ឯក បាន​បញ្ជាក់ថា មុនពេល​ចុច​កម្ទេចចោល​នូវ​គ្រាប់​ទាំងនោះ លោក រើ​ន វ៉ាន់​ ​ប្រធាន​ក្រុម​កម្ទេច​​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ បានធ្វើ​សេចក្តីរាយការណ៍​ដល់​ក្រុម​អាជ្ញាធរ និង​ស្ថាប័ន​សមត្ថកិច្ច​ជាមុន​ផងដែរ​៕ ឱម សារឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ