ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារតែគ្រឿងញៀ.ន! បុរស​ម្នាក់ ​វាយ​យុវជន​អានា​ថា​ម្នាក់ ស្លា.ប់ នៅលើ​វេទិកា​ខេត្តបន្ទាយមានជ័យ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ ប្រើប្រាស់​គ្រឿងញៀន និង​ហិតកាវ ឡើង​ចង់​ឆ្កួត បាន​ប្រើ​ហឹ​ង្សា វាយ​ទៅលើ​យុវជន​អនាថា​ម្នាក់ បែក​រយះ សៀតផ្កា​ខាងឆ្វេង​របួសធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម…

ខេត្តបន្ទាយមានជ័យ​៖ បុរស​ម្នាក់ ប្រើប្រាស់​គ្រឿងញៀន និង​ហិតកាវ ឡើង​ចង់​ឆ្កួត បាន​ប្រើ​ហឹ​ង្សា វាយ​ទៅលើ​យុវជន​អនាថា​ម្នាក់ បែក​រយះ សៀតផ្កា​ខាងឆ្វេង​របួសធ្ងន់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម នៅលើ​វេទិកា​ខេត្តបន្ទាយមានជ័យ​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៣​រសៀល ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ នៅលើ​វរ​ទិ​កា​ក្នុង​បរិវេណ​សួន​មានជ័យ ស្ថិតនៅ​ភូមិ ៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជនសង្ស័យ មានឈ្មោះ ហួយ រតនា ភេទ​ប្រុស អាយុ​ប្រហែល ៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​ម​២ ឃុំ​ទួល​តា​ឯក ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បាន​បញ្ជាក់ថា អ្នក​ថែ​សួន​បាន​និយាយថា បុរស​បែក​ថ្នាំ​នេះ គេ​បានឃើញ​វត្តមាន នៅក្នុង​សួន​មានជ័យ​នេះ តាំងពី​ថ្ងៃទី​៧ ខែឧសភា មក​ម្លេះ ជននេះ ជក់​ថ្នាំ​ញៀ​ផង ហិតកាវ​ប៉ះ​កង់​ទៀត មាន​សតិ ដូច​មនុស្ស​ឆ្កួត ដើររក​រឿង​គេ​ពេញ​សួន​មានជ័យ​តែម្តង គ្មាន​អ្នក​ហ៊ាន​តដៃ​នឹង​ជននេះ​ឡើយ​។​

​លោក​មេបញ្ជាការ បាន​បញ្ជាក់ថា លុះ​នៅ​ថ្ងៃកើតហេតុ វេលា​ម៉ោង​ជិត ៣​រសៀល​ថ្ងៃទី​៨ ខែឧសភា​នេះ ស្រាប់តែ​ឃើញ​ជននេះ បាន​ទាត់​ធាក់ និង​វាយ​ទៅលើ​ជន​មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស អាយុ​ប្រហែល ៣៧​ឆ្នាំ ជា​ជនអនាថា ចំ​ផ្ទៃមុខ និង​សៀតផ្កា​ខាងឆ្វេង បែក​រយះ​ធ្ងន់ បណ្តាល​ឲ្យ​ស្លាប់ នៅលើ​វេទិកា​តែម្តង​។​

​ក្រោយពី​ធ្វើ​សកម្មភាព​ហើយ បុរស​បែក​ថ្នាំ​នេះ បាន​រត់​ចុះមក​ក្រោម ក៏ត្រូវ​សន្តិ​សុខភូមិ ៣​នាក់ ដេញចាប់ ទើបបាន​។ បុរស​ពាល​នោះ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង បញ្ជូនមក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ​។ ចំណែក​សព ត្រូវ​កម្លាំង​អាវុធហត្ថ ចាត់ចែង យកទៅ​បូជា នៅ​វត្ត​ចម​សុទ្ធ​វាស ហៅ​វត្ត​ស្វាយ​ចាស់​៕ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ