ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ថា ឥណ្ឌា​នឹង​មាន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​កើន​ដល់​ជាង​១​លាន​នាក់ នៅ​ដើមខែ​សីហា

2 ឆ្នាំ មុន

ឥណ្ឌា ៖ ស្ថាប័ន​ស្រាវជ្រាវ​សុខភាព​ពិភពលោក​នៃ​វិទ្យាស្ថាន Health Metrics and Evaluation (IHME) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើការ​ព្យាករណ៍​ដោយ​ផ្អែក​លើ​គំរូ​ដ៏​រឹង​មាំ​មួយ​ថា អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រទេស​ឥណ្ឌា​នឹង​កើន

ឥណ្ឌា ៖ ស្ថាប័ន​ស្រាវជ្រាវ​សុខភាព​ពិភពលោក​នៃ​វិទ្យាស្ថាន Health Metrics and Evaluation (IHME) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ធ្វើការ​ព្យាករណ៍​ដោយ​ផ្អែក​លើ​គំរូ​ដ៏​រឹង​មាំ​មួយ​ថា អ្នក​ស្លា​.​ប់​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រទេស​ឥណ្ឌា​នឹង​កើនឡើង​ដល់​ជាង ១​លាន​នាក់​នៅ​ដើមខែ​សីហា​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Hindustan Times របស់​ឥណ្ឌា​។

វិទ្យាស្ថាន​នេះ ជឿជាក់​លើ​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត គិត​ត្រឹម​ថ្ងៃ​ទី​១ ខែកក្កដា ចំនួន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​សរុប​នៅ​ឥណ្ឌា នឹង​កើនឡើង​ដល់ ១,០២១,២០០​នាក់​។ ខណៈ​ដែល​ការ​ព្យាករណ៍​ទិន្នន័យ​ដំបូង​បង្ហាញ​ថា ការ​ស្លា​.​ប់​នឹង​មាន​ត្រឹមតែ ៩៦១,៦៩២​នាក់​ប៉ុណ្ណោះ ដោយ​គិត​ត្រឹម​កាលបរិច្ឆេទ​ដូច​គ្នា​។

ចំនួន​ករណី​ឆ្លង និង​ស្លា​.​ប់​ដោយ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បន្ត​កើនឡើង​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ ខណៈ​ដែល​មន្ទីរពេទ្យ​ជា​ច្រើន​នៅ​តែ​បន្ត​ខ្វះខាត​គ្រែ​, គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ ជា​ពិសេស​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​។ ដែល​បណ្តាល​ឱ្យ​អ្នកជំងឺ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម​បំផុត​។

ដោយឡែក​នៅ​ថ្ងៃ​ទី​៩ ខែឧសភា នេះ ក្រសួង​សុខ​ភិ​បាល​ឥណ្ឌា​បាន​រាយការណ៍​អំពី​ចំនួន​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​ថ្មី​មាន ៤,០៩២​នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មក​។ ដោយ​នាំ​ឱ្យ​ចំនួន​អ្នក​ស្លា​.​ប់​សរុប​កើនឡើង​ដល់ ២៤២,៣៩៨​នាក់​។ ខណៈ​ដែល​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៤០៣,៧៣៨​នាក់​។ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើនឡើង​ដល់​ជាង ២២,៣​លាន​នាក់​៕ (​ដកស្រង់​ចេញពី Hindustan Times និង Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ