ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​បុរសដែលចេញ-ចូលហាង​​កាហ្វេ​​​លឹ​ង្គ​១០០០ដោយ​គេច​វែស​ការ​យក​សំណាក​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ តុលាការ​សម្រេច​ឃុំខ្លួនជនសង្ស័យម្នាក់ ​ដោយ​ចោទ​ពី​បទ​គេចវែសពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ​ជនសង្ស័យមានឈ្មោះ អ៊ឹង ថៃ​លី ភេទ​ប្រុស…

​ខេត្ត​សៀម​រា​ប ៖ តុលាការ​សម្រេច​ឃុំខ្លួនជនសង្ស័យម្នាក់ ​ដោយ​ចោទ​ពី​បទ​គេចវែសពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ។ ​ជនសង្ស័យមានឈ្មោះ អ៊ឹង ថៃ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អាជីវករ​​​នៅ​ផ្សារ​ក្រោម មានទីលំនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប​ក្រុង ខេត្ត​សៀមរាប ​។​​

គួរបញ្ជាក់ថា ក្រោយ​ពេល​ដែល​សមត្ថកិច្ច​​​រក​ឃើញ​ថា ជនសង្ស័យ​រូប​នេះ​បាន​គេចវែស​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក បណ្តាល​ឱ្យ​មាន ការ​ចម្លងជម្ងឺ​កូ​វី​ដ​១៩ បន្ត​ចូល​ក្នុង​សហគមន៍​ចំនួន​០៧​នាក់ (​ជា​អាជីវករ​នៅ​ផ្សារ​ក្រោម​)​។ ​ជនសង្ស័យ​រូប​នេះ​បាន​គេចវែស​ពី​ការ​ធ្វើ
​ច​ត្តា​ឡី​ស័ក និងបណ្តាល​ឱ្យមានការ​ចម្លង​ជំងឺ​កូ​វី​ដ​១៩​បន្ត​ចូល​ក្នុង​សហគមន៍​ចំនួន​៧​នាក់​(​ដែលជា​អាជីវករ​នៅ​ផ្សារ​ក្រោមដូច
គ្នា​)​។

បន្ទាប់​ធ្វើការ​សាកសួរ​ ជនសង្ស័យ​ត្រូវ​បាន ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្តោះ អាសន្ន​នៅ​ពន្ធនាគារ​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​ពី​បទ​គេចវេះ​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ឬ​គេច​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ​

​សូមបញ្ជាក់​ទៀត​ថា​ អង្គហេតុ​​ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជម្ងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍ នា​ថ្ងៃ​ទី​២៦-​០៣-​២០២១ រដ្ឋបាល​ខេត្តសៀមរាបបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ដោយ​សម្រេច​បិទ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ ជា​បណ្តោះ​អាសន្ន ​និង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាក់ទំនង​នឹង​ទីតាំង​ហាង​កាហ្វេ​លឹ​ង្គ​១០០០ ឬ​អ្នក​វិជ្ជមាន​ទាំង​ពីរ​រូប​ពាក់ព័ន្ធ​ហាង​កាហ្វេ​លឹ​ង្គ​១០០០ (​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២១) រួសរាន់​ទៅ​យក​សំណាក​នៅ​សាលា​គរុកោសល្យ​និង​ធ្វើ​ច​ត្តា ឡី​ស័ក​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​។

តែ​ចំពោះ​ជនសង្ស័យ​ឈ្មោះ អុ​ឹ​ង ថៃ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​បុគ្គល​មួយ​រូប​ដែល​បាន​ចេញ ចូល​ហាង​កាហ្វេ​លឹ​ង្គ​១០០០​ជា​ប្រចាំ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ ហើយ​បាន​ព្យាយាម​គេចវែស​ពី​ការ​យក​សំណាក​ និង​ធ្វើ​ច​ត្តា​ឡី​ស័ក ទោះ​បីជា​ខ្លួន​បាន​ទទួល​ព័ត៌មាន​ពី​មិត្ភភក្តិ និង​បានឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ក៏ដោយ នឹង​បាន​បន្ត​ទៅ​លក់​ដូរ​នៅ​ផ្សារ​ក្រោម ​និង​ទៅ​កន្លែង​ផ្សេង​ទៀត​ជា​ធម្មតា។

រហូត​ដល់​ថ្ងៃ​ទី ០៩-០៤-២០២១ ទើប​សមត្ថកិច្ច​យើង​ស្វែងរក​ឃើញ​និង​បញ្ជូន​មក​យក​សំណាក ធ្វើតេស្ត​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​គរុកោសល្យ ក្រោយ ពេល​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន ​ដែល​ពាក់ព័ន្ធ​នឹង​ទីតាំង​ហាង​កាហ្វេ​លឹ​ង្គ ១០០០​ចំនួន​ពីរ​នាក់​បន្ថែម​រួម​មាន ឈ្មោះ ពុធ សំអាត និង​ឈ្មោះ ទាវ សូ​វៀត​។ រហូត​ដល់​ថ្ងៃ​ទី​១១-០៤-២០២១ ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​សំណាក ទៅ​ពិនិត្យ​ទទួល​បាន​លទ្ធផល​បញ្ជាក់​ថា​ បុគ្គល​នេះ​មាន​វិជ្ជមាន​កូ​វី​១៩​ បណ្តាល​ឲ្យ​មានការ​ចម្លង​បន្ត​ចូល​ក្នុង​សហគមន៍​ចំនួន​០៧​នាក់​។

បន្ទាប់​ពី​ព្យាបាល​ជា​សះស្បើយ​កាលពី​ថ្ងៃ​ទី ២២-០៤-២០២១ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អនុញ្ញាតឲ្យ​ត្រឡប់​ទៅ​ផ្ទះ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត និង​ត្រូវ​មក​យក​សំណាក ធ្វើតេស្ត​ម្តងទៀត​នា​ថ្ងៃ​ទី​០៦-០៥-២០២១ ក្រោយ​ពី​ទទួល​បាន​លទ្ធផល​អវិជ្ជមាន ត្រូវ​បាន​សមត្ថកិច្ច​យើង​នាំ​ខ្លួន​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​តែ​ម្តង​។ បច្ចុប្បន្ន ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​បញ្ជូន​ខ្លួន​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​តាម​ដេ​ការ​របស់​តុលាការខេត្ត​៕ ដោយ៖ ចន្ទ រស្មី

អត្ថបទសរសេរ ដោយ