ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស.ព​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ ក្រោយ​សាលារៀន ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

2 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ ក្រោយ​សាលារៀន​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកស​.​ព​បុរស​ម្នាក់​អណ្តែត​ទឹកស្រះ ក្រោយ​សាលារៀន​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ កាលពី​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ក្រោយ​ទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកស​.​ព​អណ្តែត​ទឹកស្រះ ក្រោយ​សាលារៀន មន្ត្រី​ជំនាញ រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ទៅ​ស្រង់​ឡើងគោក និង​ធ្វើការ​ពិនិត្យ​សាកស​.​ព​នោះ មាន​កម្ពស់​ប្រមាណ ១,៦០​ម៉ែត្រ សម្បុរ​ខ្មៅ គ្មាន​អាវ ស្លៀកខោ​ពណ៌​ខ្មៅ សក់​ខ្លី ដែល​មាន​ស្ថានភាព​ហើម​ហើយ ។

ក្រោយ​ការ​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​រួច មន្ត្រី​នគរបាល​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា សព​អាច​លង់ទឹក​ស្រះ ប្រហែលជា​ស្លា​.​ប់​ប្រមាណ​ជា​២ ទៅ​៣​ថ្ងៃ ហើយ​អណ្តែត​ឡើង ទើប​ប្រទះ​ឃើញ ។ បច្ចុប្បន្ន សមត្ថកិច្ច​រក​សាច់ញាតិ ពុំ​ទាន់​ឃើញ ក៏​សម្រេច​បញ្ជូន​ទៅ​បូជា​ក្នុង​វត្ត នៅ​ក្បែរ​នោះ ប្រ​សិន​បងប្អូន​ណា មាន​បាត់​សាច់ញាតិ ដូច​មាន​ភិនភាគ​ខាងលើ សូម​ទំនាក់ទំនង​មក​កាន់​មន្ត្រី​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ