ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ចាម នឹង​ផាកពិន័យ​អ្នក​មិន​ពាក់​ម៉ាស់ ចាប់ពី​២០​ម៉ឺន ទៅ​១​លាន​រៀល

2 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​មើលឃើញ​កំណើន​អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ លើ​ប្រជាពលរដ្ឋ​មាន​ក្មេង​ចាស់​ប្រុស​ស្រី នៅ​តាម​បណ្ដាល​ស្រុក​នានា ក្នុង​ខេត្តកំពង់ចាម លោក អ៊ុ​ន ចាន់​ដា…

ខេត្តកំពង់ចាម ៖ ដោយសារ​តែ​មើលឃើញ​កំណើន​អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់ លើ​ប្រជាពលរដ្ឋ​មាន​ក្មេង​ចាស់​ប្រុស​ស្រី នៅ​តាម​បណ្ដាល​ស្រុក​នានា ក្នុង​ខេត្តកំពង់ចាម លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​៦ ឧសភា ២០២១ បាន​ចេញ​សេចក្តីណែនាំ ស្ដី​ពី ការ​អនុវត្ត​គិតតែ​ពាក់​ម៉ាស់ និង​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដែល​នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ ចំពោះ​អ្នក​ល្មើស​នឹង​បម្រាម ដោយ​មិន​ព្រម​ពាក់​ម៉ាស់ ។

យោង​តាម​អនុក្រឹត្យ​លេខ​៣៧ អន​ក្រ ចុះ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២១ ស្ដី​ពី​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ នឹង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត យោង​តាម​ប្រកាស​លេខ ០៨១ ស​.​នក​.​ប្រក របស់​ក្រសួងសុខាភិបាល ស្ដី​ពី​កាតព្វកិច្ច​ពាក់​ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព នៅ​ក្នុងអំឡុងពេល នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍ និង​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​លេខ ២១៣ ។

ជាមួយ​នោះ រដ្ឋបាល​ខេត្តកំពង់ចាម សូម​ធ្វើការ​ណែនាំ​ដល់​លោក​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​-​ស្រុក លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព និង​លោក​-​លោកស្រី​មេឃុំ​-​ចៅសង្កាត់ ដូច​ខាងក្រោម ៖

១. គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក និង​ឃុំ​សង្កាត់ ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​គ្រឹះស្ថាន​ឯកជន អ្នកគ្រប់គ្រង​ទីតាំង​សាធារណៈ ដែល​ត្រូវ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។

២. គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក ត្រូវ​ចេះ​ត្រួតពិនិត្យ​ជាប់​ជា​ប្រចាំ នៅ​តាម​ទីតាំង​សាធារណៈ និង​ឯកជន ដែល​ត្រូវ​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ។

៣. មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ត្រូវ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​មន្ត្រី​ទទួល​សេវា​ត្រូវ​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព នៅ​តាម​គ្រឹះស្ថាន​របស់​ខ្លួន ។

៤. បុគ្គល​ដែល​ត្រូវ​មាន​កាតព្វកិច្ច​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ។

ត្រូវ​ពាក់​ម៉ាស​រួម​មាន ៖
-​បុគ្គល​ដែល​មាន វិជ្ជមាន​កូ​វី​ដ​-១៩ ក្នុង​ពេល​ជួប​ផ្ទាល់​ជាមួយ​មន្ត្រី​សុខាភិបាល និង​មន្ត្រី​មាន​សមត្ថកិច្ច​ផ្សេង​ទៀត
-​បុគ្គល​ដែល​មាន​កាតព្វកិច្ច​ធ្វើ​ច​ត្តា​ឡី​ស័ក លើកលែងតែ​បុគ្គល​នោះ ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​តែឯង និង​មិន​ជួប​ផ្ទាល់​ជាមួយ​អ្នក​ដទៃ ។
-​អ្នក​បើក​យានយន្ត និង​អ្នក​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ
-​អ្នក​ផ្ដល់​សេវា ផ្ទាល់​ដល់​អតិថិជន រួម​មាន​បុគ្គលិក​ជួរ​មុខ នៅ​សហគ្រាស ឫ​គ្រឹះស្ថាន ឫ​ទីតាំង​អាជីវកម្ម​នានា ដែល​ផ្ដល់​សេវា​ផ្ទាល់​ជាមួយ​អតិថិជន ។
-​បុគ្គល​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​នៅ​តាម​ទី​សាធារណៈ ដែល​មាន​មនុស្ស​ច្រើន ឫ​ទីកន្លែង​ដែល​មានការ​ជួបជុំ​មនុស្ស​ចាប់ពី​២​នាក់​ឡើង​ទៅ ។

៥. បុគ្គល​គ្រប់​រូប ដែល​កំពុង​ស្ថិត​នៅ​ទីកន្លែង​ធ្វើការ នៃ​សហគ្រាស ឫ​គ្រឹះស្ថាន​ឯកជន ទីតាំង​អាជីវកម្ម ឫ​កន្លែង​សាធារណៈ​នានា ដែល​មាន​មនុស្ស​ច្រើន ត្រូវ​មាន​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ។ ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ត្រូវ​មាន​យ៉ាងតិច ១​ម៉ែត្រ​កន្លះ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ ត្រូវ​លើកលែងតែ ៖
-​ក្នុង​ចំណោម​បុគ្គល​នានា ដែល​រស់នៅ​ជា​ប្រចាំ ក្នុង​លំនៅ​ដ្ឋា​ន​ជាមួយ​គ្នា
-​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ​ឯកជន ក្នុង​កាលៈទេសៈ ដែល​ការ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​មិន​អាច​ធ្វើ​ទៅ​បាន ។
-​រវាង​មន្ត្រី និង​បុគ្គលិក​សុខាភិបាល ដែល​កំពុង​ផ្ដល់​សេវា នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ និង​ឯកជន ជាមួយ​និង​អ្នកជំងឺ ឫ​ជាមួយ​អ្នក​ដែល​មក​ទទួល​សេវា​សុខាភិបាល ។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត បាន​បញ្ជាក់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច ឫ​មន្ត្រី​សុខាភិបាល ត្រូវ​ធ្វើការ​ព្រមាន និង​ណែនាំ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស់ ដូច​នៅ​ក្នុង​ចំណុច​ទី​៤ នៃ​សេចក្តីណែនាំ​នេះ ឫ​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដូច​ក្នុង​ចំណុច​ទី​៥ នៃ​សេចក្តីណែនាំ​នេះ ។

ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​អំពើ​ល្មើស​ដដែល ត្រូវ​ផ្តន្ទាទោស ផាកពិន័យ​អន្តរកាល​ចាប់ពី​២០​ម៉ឺន​រៀល ទៅ​១​លាន​រៀល ។ អាជ្ញា​ធរមាន​សមត្ថកិច្ច ឫ​មន្ត្រី​សុខាភិបាល ត្រូវ​ធ្វើការ​ព្រមាន​ណែនាំ ចំពោះ​អ្នក​ទទួលខុសត្រូវ ក្នុង​ការ​រៀបចំ​ជួបជុំ​មនុស្ស ឫ​សកម្មភាព​សង្គម​ដទៃ ដែល​មិន​គោរព​វិធានការ​រក្សា​កម្លា​ត​សុវត្ថិភាព​សង្គម ដូច​ក្នុង​ចំណុច​ទី​៥ នៃ​សេចក្តីណែនាំ​នេះ ។ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​អំពើ​ល្មើស ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​អន្តរ​កាលពី​១​លាន​រៀល ទៅ ៥​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ