ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌក្នុង​រាជធានី​ភ្នំពេញ​អាច​បើក​ដំណើរការ​ឡើង​វិញ ​តែ​ត្រូវ​គោរព​គោលការណ៍​១១​ចំនុច​នៅ​ក្នុង​ខែ​ដំបូង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ បណ្ដា​អាជីវកម្ម​និង​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​អាច​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​និង​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​បាន​ខ្លះ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​លឿង និង​មានការ​រាលដាល​កម្រិត​ស្រាល ។ ដោយឡែក​ចំពោះ​រោង​ចក​ក្រ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​នៅ​ខែ​ទី​១…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រាជរដ្ឋាភិបាល​ប្រកាស​បញ្ចប់​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ បណ្ដា​អាជីវកម្ម​និង​ក្រុមហ៊ុន​មួយ​ចំនួន​ក៏​អាច​អនុញ្ញាត​ឱ្យ​បុគ្គលិក​ចូល​ធ្វើការ​និង​ដំណើរការ​អាជីវកម្ម​ឡើង​វិញ​បាន​ខ្លះ​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​លឿង និង​មានការ​រាលដាល​កម្រិត​ស្រាល ។

ដោយឡែក​ចំពោះ​រោង​ចក​ក្រ​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​និង​កាបូប​នៅ​ខែ​ទី​១ នៃ​ការ​ដំណើរការ​ផលិតកម្ម​ឡើង​វិញ​ត្រូវ​អនុវត្ត​វិធានការ​ការ​ចាំបាច់​១១​ចំនុច ។

១. បែក​ចែង​កម្មករនិយោជិត​ចំនួន​៥០​ភាគរយ​នៃ​កម្មករនិយោជិត​សរុប ឱ្យធ្វើ​ការ​ឆ្លាស់​វេន គ្នា​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដង ក្នុង​រយៈពេល​១​ខែ ដំបូង ។​ការ​ជ្រើសរើស​កម្មករនិយោជិត​ចូល​ធ្វើការ​វេន​ទី​១ (២​ស​ប្ដា​ហ៍​ដំបូង​) គឺ​ត្រូវ​ផ្ដល់​អាទិភាព​ទៅ​លើ​កម្មករនិយោជិត​ដែល​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ឬ​ក៏​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ មិន​ស្ថិត​នៅ​ក្នុង​តំបន់​ដែល​តម្រូវ​ឱ្យ​ផ្ដល់​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ បាន​ផ្ដល់​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ ដោយ​មាន​លិខិតបញ្ជាក់​ដោយ​គ្រូពេទ្យ​មាន​សមត្ថកិច្ច ។

២ . ផ្ដល់​ប្រាក់​ឈ្នួល​ចំនួន​៥០​ភាគរយ នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ប្រចាំខែ ដែល​កម្មករនិយោជិត​ធ្លាប់​ទទួល​បាន​នា​ពេល​កន្លង​មក ដោយ​រក្សា​ទុក​នូវ​អត្ថប្រយោជន៍​ប្រចាំខែ​និង​ការ​ថែម​ម៉ោង​ចំនួន​២​ម៉ោង ក្នុង​មួយ​ថ្ងៃ និង​ការ​ថែម​ម៉ោង​នៅ​ថ្ងៃអាទិត្យ​របស់​កម្មករ​ជាដើម ។

៣. ផ្ដល់​ម៉ាស​យ៉ាងតិច​១​ក្នុង​មួយ​១​ថ្ងៃ ដល់​កម្មករ​ន​យោ​ជិត និង​តម្រូវ​នែ​នាំ​ឱ្យ​កម្មករនិយោជិត​ពាក់​ម៉ាស់​ជា​ប្រចាំ​នៅ​កន្លែងធ្វើការ និង​នៅ​ពេល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​រួម​គ្នា ។

៤. រៀបចំ​ឱ្យ​មានការ​បាញ់​អាល់កុល​លើ​ដៃ និង​ដងខ្លួន ព្រមទាំង​ការ​វាស់​កម្ដៅ​មុន​ពេល​ចូល​ធ្វើការ និង​ក្រោយ​ពេល​អាហារ​ថ្ងៃត្រង់ ។ បន្ថែម​ឧបករណ៍​បាញ់​អាល់កុល​នៅ​ក្នុង​អគារ​ផលិតកម្ម និង​សាប៊ូ​លាងដៃ នៅ​ក្នុង​បន្ទប់ទឹក ។ បាញ់​អាល់កុល​ម្ដងទៀត​នៅ​ពេល​ចេញពី​ធ្វើការ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​នៅ​ពេល​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​រួម​គ្នា ។

៥. ត្រូវ​បន្ត​ផ្ដល់​អាហារ​ថ្ងៃត្រង់​ដល់​កម្មករនិយោជិត ប្រសិនជា​រោងចក្រ​ធ្លាប់​ផ្ដល់​ពេល​ការ​ផ្អាក​សកម្មភាព​ដោយ​វិធានការ​រដ្ឋបាល ។ ត្រូវ​ជូនដំណឹង​ឱ្យ​កម្មករ​ន​យោ​ជិត​ត្រូវ​តែ​យក​អាហារ​ពី​លំនៅ​ឋាន​រៀងខ្លួន ប្រសិនជា​រោងចក្រ​មិន​មាន​ផ្ដល់​អាហារ​ជូន​កម្មករ​ន​យោ​ជិត ។

៦. រៀបចំ​ឱ្យ​មាន​ច្រកចេញ ចូល​បន្ថែម​ទៀត​ឬ​បែងចែក​ពេលវេលា​ដែល​ង​នុ​ញ្ញាត​ឱ្យ​កម្មករនិយោជិត​ដែល​មក​បំពេញការងារ​អាច​ចូល​រោងចក្រ​និង​ទីតាំង​ផលិតកម្ម​បាន​ដោយ​សុវត្ថិភាព និង​មិន​មានការ​ប្រ​ជ្រៀង​គ្នា ។

៧​គ្រប់គ្រង​ប្រព័ន្ធ​ខ្យល់​ចេញ ចូល​ក្នុង​ទីតាំង​ផលិតកម្ម​ឱ្យ​បាន​ល្អ និង​រៀបចំ​ឱ្យ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​ប្រចាំ​ស​ប្ដា​ហ៍ ។

៨.​ជួយ​សម្រួល​កម្មករនិយោជិត​ក្នុង​ការ​ចរចា​ជាមួយ​អ្នក​ផ្ដល់​សេវា​ដឹក​ជញ្ជូន​កម្មករ ឱ្យ​ដឹក​ត្រឹម​៥០​ភាគរយ​នៃ​ចំនួន​ដែល​ធ្លាប់​ដឹក​កាលពី​ពេល​កន្លង​មក និង​ត្រូវ​បាញ់​អាល់កុល​លាងដៃ​មុន​ពេល​ឡើង​រថយន្ត និង​លាង​សម្អាត​យានយន្ត​នៅ​ពេល​ដាក់​កម្មករនិយោជិត​ចុះ ហើយក​កម្មករ​ក៏​ត្រូវ​ពាក់​ម៉ាស​ជា​និច្ច​នៅ​ពេល​ជិះ​រថយន្ត​រួម​គ្នា ។

៩ ផ្ដល់​បញ្ជី​ឈ្មោះ​កម្មករនិយោជិត និង​ឈ្មោះ​ពេទ្យ​ប្រចាំ​រោងចក្រ​ដើម្បី​ងាយស្រួល​ដល់​ការ​ធ្វើ​អន្តរាគមន៍​ណាមួយ​ក្នុង​ករណី​ចាំបាច់ ។

១០. រៀបចំ​ឱ្យ​មាន​បុគ្គលិក​ផ្នែក​រដ្ឋបាល​យ៉ាងតិច​ចំនួន​២​នាក់​មក​អធិការ​ពេទ្យ​ការងារ ដើម្បី​ផ្ដល់​ព័ត៌មាន​ប្រចាំ​ស​ប្ដា​ហ៍​អំពី​ការ​អនុវត្ត​វិធានការ​របស់​រោងចក្រ និង​ករណី​សង្ស័យ​វិជ្ជមាន​កូ​វី​ដ​១៩ ឬ​ការ​ដាក់​ឱ្យ​កម្មករនិយោជិត​ណា​ម្នាក់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​លំនៅ​ឋាន​។

១១. បម្រុង​ទុក​នូវ​ឧបករណ៍​ធ្វើតេស្ត​រហ័ស ដែល​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ចំនួន​១០​ភាគរយ​នៃ​កម្មករនិយោជិត​សរុប​របស់​រោងចក្រ ដើម្បី​បម្រុង​ទុក​សម្រាប់​ពេទ្យ​ការងារ ឬ​ពេទ្យ​របស់​មូលដ្ឋាន​សុខាភិបាល​ដែល​ជា​ដៃគូ​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ