ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ហា​ចំណាកស្រុករបស់កុមារ​និង​យុវជននៅតែមាន បើទោះបី​ស្ថិត​នៅ​ក្រោម​ស្ថានភាពនៃ​ការ​ផ្ទុះ​ឡើង​ពីជំងឺ​កូ​វី​ដ​១៩ក្តី

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ប្រកាស​វេទិកា​កុមារ​និង​យុវជន ស្តី​ពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ដែល​កុមារ​និង​យុវជន ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦ ខែឧសភា…

រាជធានី​ភ្នំពេញ​៖ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​អនុវត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ បាន​ប្រកាស​វេទិកា​កុមារ​និង​យុវជន ស្តី​ពី​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ដែល​កុមារ​និង​យុវជន ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ដែល​បាន​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២១​។

សូមបញ្ជាក់នេះជារូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

គោលបំណង​នៃ​វេទិកា​នេះ​គឺ​ដើម្បី​កៀងគរ​កុមារ និង យុវជន​អោយ​ជួបជុំ​(​តាម​អ៊ីនធឺណិត​) ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ចំណាកស្រុក​ដែល​ស្ថិត​នៅ​ក្រោម​ស្ថានភាព​នៃ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វី​ដ​១៩ ហើយ​ក៏​មាន​ចេញ​សេចក្តីថ្លែងការណ៍​រួម ដើម្បី​ស្វែងរក​មតិ​គាំទ្រ ពី​អ្នក​ពាក់ព័ន្ធ​នានា​ទាក់ទង​នឹង​សេវាកម្ម​កិច្ច​គាំពារ​សង្គម​។​ល​។

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

លោកស្រី គ្វី​ន​នេ​ត វ៉ង នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​វេទិកា​នេះ​ផ្តោត​សំខាន់​លើ​ការ​កសាង​ទំនាក់ទំនង​រវាង​កុមារ និង​យុវជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ​។ នេះ​នឹង​រួមចំណែក ដល់​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ចន្លោះ​ខ្វះខាត នៃ​សេវាកម្ម​លើ​ផ្នែក​តម្រូវការ​យេ​ន​ឌ័​រ កិច្ច​គាំពារ​សង្គម​សម្រាប់​កុមារ និង​យុវជន​ដែល​រួម​គ្នា​បង្កើត​សេចក្តីថ្លែងការណ៍​រួម ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ពី​អ្នក​ពាក់ព័ន្ធ​នានា​ទាក់ទង​ទៅ​នឹង​ការ​លើកកម្ពស់​សិទ្ធិ​កុមារ​លើ​បញ្ហា​ការ​ធ្វើ​ទេសន្តរប្រវេសន៍​»​។

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

លោក John McGown នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ថៃ បាន​ចែករំលែក​បទ​ពិសោធន៍​របស់​គាត់​ជាមួយ​កុមារ និង​យុវជន​នៅ​ក្នុង​វេទិកា ដែល​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ថៃ​កាលពី​ខែមីនា និង​មេ​សា​ថា​៖ «​វេទិកា​យុវជន​ដែល​បាន​រៀបចំ​ឡើង​ដោយ​ដៃគូ​ក្នុងស្រុក គឺ​បណ្តាញ​ការពារ​ការងារ (LPN) បាន​ផ្តល់​ឱ្យ​កុមារ​ដែល​បាន​ធ្វើ​ទេសន្តរប្រវេសន៍ មាន​សុវត្ថិភាព និង​មាន​បរិយាកាស​រីករាយ ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ជីវិត​របស់​ពួក​គេ ជាមួយ​មិត្តភក្ដិ និង​ប្រមូល​សម្លេង​របស់​ពួក​គេ​រួម​គ្នា​ដើម្បី​សិទ្ធិ​របស់​កុមារ និង​ទទួល​បាន​សេវាកម្ម​កិច្ច​គាំពារ​សង្គម មូលដ្ឋាន​តាម​រយៈ​បណ្តាញ​សង្គម​។ ដំណើរការ​ដែល​ខ្ញុំ​បានឃើញ​នៅ​ក្នុង​ប្រទេស​ថៃ​គឺ​អស្ចារ្យ​ណាស់ ដោយ​មានការ​សម្របសម្រួល​បាន​ល្អ ហើយ​ជា​លទ្ធផល​មិន​ត្រឹមតែ​មាន​ប្រសិទ្ធិ​ភាព ដល់​អ្នក​កាន់​កាតព្វកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ចងមិត្ត​ភាព ដែល​នឹង​បន្ត​ទៅ​មុខ​បាន​ល្អ​ទៀត​ផង​»​។

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

គម្រោង​ស្តី​ពី​ការ​បញ្ឈប់​ការ​កេងប្រវ័ញ្ច​តាម​រយៈ​ការ​បង្កើត​អោយ​មាន​សេវាកម្ម​ឆ្លើយ​តប ឬ​ហៅ​ថា SEASII នៃ​ការ​ផ្លាស់​ប្តូរ​រំពឹង​ថា​នឹង​កសាង​សមត្ថភាព​អង្គការ​សង្គម​ស៊ី​វិល​រួម​ទាំង​បណ្តាញ​កុមារ និង យុវជន ដើម្បី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កុមារ និង​យុវជន​ដែល​រង​ផល​ប៉ះពាល​ពី​ការ​ធ្វើ​ទេសន្តរប្រវេសន៍ ជា​ពិសេស​ក្មេង​ស្រី និង​ស្ត្រី​វ័យក្មេង ដើម្បី​អោយ​ពួក​គេ​ទទួល​បាន​នូវ​សេវាកម្ម​ឆ្លើយ​តប​តាម​តម្រូវការ​យេ​ន​ឌ័​រ និង​ជំរុញ​អោយ​រដ្ឋាភិបាល និង​ផ្នែក​ឯកជន​បង្កើន​ការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​យេ​ន​ឌ័​រ ជា​ពិសេស​ការ​យកចិត្តទុកដាក់​ចំពោះ​កុមារ​ចំណាកស្រុក រួម​ទាំង​ក្មេង​ស្រី និង​ស្ត្រី​វ័យក្មេង​តាម​រយៈ ការ​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ​នានា​នៅ​ថ្នាក់​ជាតិ និង​អន្តរជាតិ​។

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

គម្រោង​នេះ​ផង​ដែរ បាន​នឹង​កំពុង​អនុវត្ត​ជាមួយ​អង្គការ​ដៃគូ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ថៃ​គឺ​រួម​មាន អង្គការ​បន្ទាយស្រី អង្គការ​បណ្តាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កម្ពុជា​នៅ​ប្រទេស​កម្ពុជា អង្គការ​មូលនិធិ​យុវជន​ជនបទ និង​អង្គការ​មូលនិធិ បណ្តាញ​ការពារ​ការងារ​នៅ​ប្រទេស​ថៃ​។ តំបន់​គោលដៅ​របស់​គម្រោង​នៅ​កម្ពុជា​រួម​មាន​ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ចំណែក​តំបន់​គោលដៅ​ប្រទេស​ថៃ​គឺ​ទីក្រុង​បាងកក ខេត្ត​សា​មុត​សា​ខន ខេត្ត​ត្រា​ត និង​ខេត្ត​រ៉ា​ក់​យ៉ង​។

គម្រោង​ក៏​មាន​ពាក្យ​សោ្ល​កមួយ​ថា​៖ “​យើង​ខិតខំ​ដើម្បី​ពិភពលោក​មួយ​ដែល​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​សម្រាប់​ក្មេង​ស្រី​។​”

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​ភ្លែ​ន​អន្តរជាតិ គឺជា​អង្គការ​អភិវឌ្ឍន៍​ឯករាជ្យ និង​មនុស្សធម៌​មួយ​ដែល​ធ្វើការ​នៅ​ក្នុង​ប្រទេស​ចំនួន ៧១ ទូ​ទាំង​ពិភពលោក​ចាប់តាំងពី​ឆ្នាំ​១៩៧៣ ដើម្បី​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​សម្រាប់​ក្មេង​ស្រី​។ យើង​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ធំ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ដែល​ធ្វើការ​ដើម្បី​សិទ្ធិ​កុមារ និង​សមភាព​យេ​ន​ឌ័​រ​។ អង្គការ​ភ្លែ​ន​អន្តរជាតិ​ផ្តោត​សំខាន់​លើ​ការ​ការពារ​កុមារ ការ​អប់រំ ការ​ចូលរួម​របស់​កុមារ ស​ថេរភាព​សេដ្ឋកិច្ច ការងារ​សង្គ្រោះ​ក្នុង​ស្ថានភាព​អាសន្ន សុខភាព ការងារ​សុខភាព​ផ្លូវភេទ​និង​សិទ្ធិ​បន្ត​ពូជ ទឹក​ស្អាត និង​អនាម័យ​៕

រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)
រូបតំណាង (ថតមុនកូវីដ១៩កើតឡើង)

អត្ថបទសរសេរ ដោយ