ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​សំរាម​ស៊ិ​ន​ទ្រី​បើក​បត់​ឆ្វេង ជ្រុល​បុក​រថយន្ត​តាក់ស៊ីពេញទំហឹង​ស្លា.ប់​១ របួសធ្ងន់​១

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាល​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៣ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល​ចាក់​សំរាម​​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​សំរាម​​​ស៊ិ​ន​ទ្រី បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លា.ប់​បុរស​ជនជាតិ​ចិន​ម្នាក់

ខេត្ត​ព្រះ​សីហ​នុ ៖ កាល​វេលា​ម៉ោង​០៩​យប់​ថ្ងៃ​ទី​២៣ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​០៤ ត្រង់​ចំណុច​មុខ​ផ្លូវ​ចូល​ចាក់​សំរាម​​ក្នុងភូមិ​អូរ​តា​សេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​សំរាម​​​ស៊ិ​ន​ទ្រី បើក​បត់​ឆ្វេង​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី​មួយ​គ្រឿង បណ្តាល​ឱ្យ​ស្លាប់​បុរស​ជនជាតិ​ចិន​ម្នាក់ និង​​របួស​បាក់ជើង​អ្នកបើកបរ​ម្នាក់ ។

ប្រភព​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​សំរាម​ស៊ិ​ន​ទ្រី ម៉ាក​DAEWOO ពណ៌​ស​-​ខៀវ គ្មាន​ស្លាក​លេខ អ្នកបើកបរ​ឈ្មោះ​ស៊ុន ចាន់​ឌី អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​តាក់ស៊ី​ម៉ាក​កាម​រី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-6927 បើកបរ​ដោយ​ឈ្មោះ​តូច ផល្លា អាយុ​៣៦​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី (​រង​របួស​បាក់ជើង​) មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ​ដែល​ស្លាប់​ឈ្មោះ WANG JIANHUI អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ E44944143​។

បច្ចុប្បន្ន រថយន្ត​ទាំង​២​គ្រឿង​បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ។