ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក បញ្ហា​ឱ្យ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស ដែល​បាន​លួច​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ ធ្វើជា​កម្មសិទ្ធិ​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍ថា ក្នុងនាម​លោក ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​៥ ខែឧសភា…

​ខេត្តសៀមរាប​៖ លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង បាន​មានប្រសាសន៍ថា ក្នុងនាម​លោក ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​ទីតាំង នៃ​តំបន់​ព្រៃ​លិច​ទឹក ដែលមាន​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​លួច​ឈូសឆាយ​ទន្ទ្រាន​យក នៅ​ចំណុច​ស្បែក​ខ្លាក់ ភូមិ​គោកធ្លក និង​នៅក្រោម​ចំណុច ទំនប់​ទឹកថ្លា ស្ថិតក្នុង​ភូមិ​ច្រេស ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។

​លោក​បាន​បញ្ជាក់ថា ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក នឺង​រៀបចំ​ផែន​ការដាំ​ដើមឈើ​ជួស​ឡើងវិញ កំណត់​ទីតាំង​និង​ទំហំ ព្រមទាំង​បើក​ការស្រាវជ្រាវ ស្វែងរក​ជនល្មើស យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឱ្យ​ខាន​តែ​បាន ដើម្បី​រក្សា​ផ្ទៃដី​ព្រៃ​លិច ទឹក​អោយបាន​គង់វង្ស ធ្វើជា​ជម្រក​សម្រាប់​ត្រី​ពង​កូន នា​រៀងរាល់​រដូវវស្សា​ទឹក​ឡើង​។​

ចំណែក​អាជ្ញា​រធរ​ភូមិ​ឃុំ ត្រូវ​រៀបចំ​ក្រុមការងារ ធ្វើការ​ល្បាត ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ទន្ទ្រាន ឈូសឆាយ​ព្រៃ​លិច​ទឹក​នេះ ឱ្យ​ខ្លាំងក្លា​ជាង​មុន ជាពិសេស​រួមគ្នា​រក​វិធី​បង្ការ កុំ​ឱ្យមាន​ភ្លើង​ឆេះ​ព្រៃ និង​ត្រៀមលក្ខណៈ​ពន្លត់​ផងដែរ​។

​ក្នុងឱកាស​នោះដែរ លោក​អភិបាលស្រុក ក៏បាន​ស្នើឱ្យ​បងប្អូន​ប្រជាកសិករ ដែល​អាស្រ័យ​ផល ក្បែរ​ទីតាំង​នេះ ជួយ​សហការ​ដើម្បី​ផ្តល់ព័ត៌មាន​មក​អាជ្ញាធរ​យើង ក្នុងករណី​បង្ក្រាបបាន រដ្ឋបាល​ស្រុក នឹង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ជូន​ផងដែរ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ