ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តព្រៃវែង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ចំនួន ៥​នាក់​ទៀត នៅក្នុង​ស្រុក​ពារាំង និង​ស្រុក​ស្វាយ​អ​ន្ទ​រ

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង​៖ មនុស្ស​ចំនួន ៥​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ខេត្តព្រៃវែង រកឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​។ អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ទាំង…

​ខេត្តព្រៃវែង​៖ មនុស្ស​ចំនួន ៥​នាក់​ទៀត ត្រូវបាន​អាជ្ញាធរ​ខេត្តព្រៃវែង រកឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១​។ អ្នក​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី ទាំង ៥​នាក់ រួមមាន ឈ្មោះ​ដូចខាងក្រោម​៖

១.​ឈ្មោះ លួច ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

២.​ឈ្មោះ ម៉ូ​ញ មាន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ​ថ្ងៃទី​១ ខែ​ឧសា​ភា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៣.​ឈ្មោះ មាន នុត ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៤.​ឈ្មោះ មាន ជីវ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង មកពី​រាជធានី​ភ្នំពេញ បាន​យក​សំណាក​ទៅពិនិត្យ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ (​យក​លើក​ទី​១) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

៥.​ឈ្មោះ ស ម រ ភេទ​ប្រុស អាយុ ១២​ឆ្នាំ រស់នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង បាន​យក​សំណាក ទៅពិនិត្យ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ (​យក​លើក​ទី​២) លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩​។

​អាជ្ញាធរ​ខេត្តព្រៃវែង សូម​អំពាវនាវ​ដល់​អ្ន​ក​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​និង​ប៉ះពាល់​ដោយផ្ទាល់ រឺ​ប្រយោល​ជាមួយ​បុគ្គល​វិជ្ជមាន​កូ​វីដ​-១៩ ទាំង ៥​នាក់​ខាងលើនេះ សូម​ដាក់ខ្លួន អោយនៅ​ដាច់ដោយឡែក​តាមដាន​សុខភាព រយៈពេល​១៤​ថ្ងៃ និង​រាយការណ៍​មក​អាជ្ញាធរ ដើម្បី​យក​សំណាក និង​ធ្វើ​ច​ត្តា​ឡី​ស័ក​៕ ស៊ឹម សាន់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ