ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ ៣នាក់ ពាក់ព័ន្ធបទល្មើសកា.ប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ ត្រូវបានឃាត់ខ្លួន សាកសួរ និងកសាងសំណុំរឿង

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១…

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងសកម្មភាពកាប់គាស់ និងឈូសឆាយដីព្រៃខុសច្បាប់ ដោយប្រើគ្រឿងចក្រ ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចមន្ទីរបរិស្ថានខេត្ត រួមជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនយកមកសាកសួរ នៅមន្ទីរបរិស្ថានខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីឧទ្យានុរក្សចុះល្បាតហើយប្រទះឃើញសកម្មភាពលួចឈូសឆាយដីព្រៃ ក្នុងបំណងយកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ នៅចំណុចដៃអូរតេ ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងរបៀងអភិរក្សជីវៈចម្រុះឦសាន។

ក្រោយការចុះទប់ស្កាត់សកម្មភាពល្មើសច្បាប់នេះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន៖ គ្រឿងចក្រអេស្កាវាទ័រ ម៉ាក CAT ពណ៌លឿង ចំនួន ១គ្រឿង, អាល់ប៊ុល ម៉ាក CAT D5 ចំនួន១គ្រឿង, អាប៊ុល ម៉ាក CASE 650G ពណ៌លឿង ចំនួន១គ្រឿង, ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន២គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង យករក្សាទុកបណ្ដោះនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

​មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធន្មជាតិ ​កំពុងសាកសួរអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ