សៀមរាប បិទ​ខ្ទប់​កំណាត់​ផ្លូវ ១​ខ្សែ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ដោយសារ​តែមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៩​នាក់​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀមរាប បិទ​ខ្ទប់​កំណាត់​ផ្លូវ ១​ខ្សែ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ដោយសារ​តែមាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន ៩​នាក់​

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​ការចេញ​-​ចូល ជា​បណ្ដោះអាសន្ន តាម​កំណាត់​ផ្លូវ ១​ខ្សែ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ ចាប់ពី​ថ្ងៃទី​០៦…

ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​ការចេញ​-​ចូល ជា​បណ្ដោះអាសន្ន តាម​កំណាត់​ផ្លូវ ១​ខ្សែ ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ ចាប់ពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២១ នេះ​តទៅ​។ មូលហេតុ ដោយសារតែ​រយៈពេល ២​ថ្ងៃ គឺ​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩​នាក់ ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅដល់​មុខ​ភោជនីយដ្ឋាន​រាជិនី ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​តាម​សេចក្តីប្រកាស ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ខ្ទប់​ការចេញ​-​ចូល​ជា​បណ្ដោះអាសន្ន កំណាត់​ផ្លូវ ១​ខ្សែ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បាន​ប្រកាស​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។

សេចក្តីប្រកាស ក៏បាន​ព្រមាន​ថា បុគ្គល​ទាំងឡាយណា ដែល​ប្រព្រឹត្តល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការពិន័យ​អន្ត​ការណ៍ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​គិត​ត្រឹម​ថ្ងៃទី​៥ ខែឧសភា នៅ​ទូទាំង​ខេត្ត មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦១​នាក់​។ ក្នុងនោះ អ្នក​ព្យាបាល​ជាសះស្បើយ មាន​ចំនួន ១៧​នាក់ ស្លាប់ ម្នាក់ និង ៤៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​៕​ ច័ន្ទរស្មី

Picture
Picture
Picture
Picture
Picture
Picture
Picture