ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់ចំនួន២ក្នុងក្រុងសៀមរាបត្រូវបិទ​បណ្តោះ​អាសន្ន ក្រោយពាក់ព័ន្ធអ្នកវិជ្ជមាន​កូវីដ១៩

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញ​-​ចូលជា​បណ្ដោះអាសន្នផ្ទះសំណាក់ «ប៊ុ​ន​ថា II» ស្ថិត​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម និង​ផ្ទះសំណាក់ «វ៉ិ​ច សា​វ៉ៃ»…

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្ត​សម្រេច​បិទ​ការ​ចេញ​-​ចូលជា​បណ្ដោះអាសន្នផ្ទះសំណាក់ «ប៊ុ​ន​ថា II» ស្ថិត​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម និង​ផ្ទះសំណាក់ «វ៉ិ​ច សា​វ៉ៃ» ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វី​ដ​-
១៩ រក​ឃើញ​នៅ​ខេត្ត​ប៉ៃលិន​។

ចំពោះ​ករណី​នេះ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសម្រេច​បិទ​ការ​ចេញ​-​ចូល​ជា​បណ្ដោះអាសន្ន ផ្ទះសំណាក់ ប៊ុ​ន​ថា II ស្ថិត​នៅ​ភូមិ​ធ្លក​អណ្ដូង សង្កាត់​ស្ល​ក្រាម និង​ស្នាក់​នៅផ្ទះ​សំណាក់ វ៉ិ​ច សា​វ៉ៃ ស្ថិត​នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី​ឡើង​វិញ​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្ត សៀមរាប សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បាន​ចេញ​- ចូល​ផ្ទះសំណាក់ ប៊ុ​ន​ថា II ចាប់ពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១ និង​ស្នាក់​នៅផ្ទះ​សំណាក់ វ៉ិ​ច សា​វ៉ៃ ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់​ព័ត៌មាន​មក​កាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការ​យក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​ ដោយ៖ ចន្ទ រស្មី

អត្ថបទសរសេរ ដោយ