ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ការិយាល័យ​លំនៅ​ឋាន​នៃ​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន ទទួលមរណភាព​ហើយ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​ប្រធាន​ការិយាល័យ​លំនៅ​ឋាន​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា គឺជា​ប្រធាន​ការិយាល័យ​លំនៅ​ឋាន​នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២១ ខណៈ​ពេល​កំពុង​ស្នាក់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក៏​ស្រាប់តែ​មាន​អាការ​:​សំពាធ​ឈាម​ឡើង​ខ្ពស់ ហើយ​ឈាម​បុក​ខ្លាំង បណ្តាល​ឱ្យ​សន្លប់​បាត់ស្មារតី លុះ​ពេល​ក្រុម​គ្រួសារ​ឃើញ​សភាព​មិន​ស្រួល ក៏​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន ក្រោយមក​គ្រូពេទ្យ​បញ្ជូន​បន្ត​ទៅ​ពេទ្យ​ខេត្តបាត់ដំបង តែ​ជា​អកុសល គ្រូពេទ្យ​មិន​អាច​ជួយ​ជន​រង​គ្រោះ​បាន​ឡើយ ព្រោះថា ជន​រង​គ្រោះ​បាន​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​បាត់​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​មានឈ្មោះ សោភ័ណ បញ្ញា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ប្រធាន​ការិយាល័យ​លំនៅ​ឋាន មាន​ប្រពន្ធ ឈ្មោះ សុខ ចិន្តា មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​មិន​ស្រួល ដោយ​ឈឺក្បាល ងងឹតមុខ និង​វិលមុខ ក៏​ចូល​ទៅ​សម្រាក​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាត់​ទៅ ក្រោយមក​ដោយសារ​តែ​សំពាធ​ឈាម​ឡើង​ខ្ពស់​ខ្លាំង ក៏​បុក​ឡើង បណ្តាល​ឱ្យ​ដួល​សន្លប់​នៅ​លើ​គ្រែ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ស្ថានភាព​បេ​ប​នេះ ក្រុម​គ្រួសារ​ក៏​ប្រញាប់ប្រញាល់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន តែ​ដោយសារ​សភាព​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​ក៏​ប្រញាប់​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង លុះ​ទៅ​ដល់ ជន​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២១​នេះ ស​.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​តម្កល់​នៅផ្ទះ​ឯ​ខេត្តបាត់ដំបង ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បូជា​នៅ​ល្ងាច​ថ្ងៃ​ដដែល ។

សូម​បញ្ជាក់​ផង​ដែរ​ថា ៖ ក្រោយ​ពេល​ជន​រង​គ្រោះ​ទទួលមរណភាព រហូត​មក​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក៏​បាន​ចាត់​ឱ្យ​ខាង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ប៉ៃលិន ដឹកនាំ​ក្រុមការងារ​មន្ទីរ យក​កំរងផ្កា និង​បច្ច័យ​ចំនួន​១០០០,០០០​រៀល របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី និង​បច្ច័យ​ចំនួន​៤,៤៤០,០០០​រៀល របស់​មន្ត្រីរាជការ​នៃ​មន្ទីរ​នេះ ជូន​ដល់​គ្រួសារ​ស​.​ព​ជន​រង​គ្រោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ