ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី ស្តារ​ប្រព័ន្ធ​លូបង្ហូរទឹក ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​កំពុង​កកស្ទះ​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី បាន​ពិនិត្យមើល​ការដ្ឋាន​ស្ដារ​ប្រព័ន្ធ​លូបង្ហូរទឹក ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​កំពុង​កកស្ទះ ត្រង់ចំណុច​រង្វង់​មូល​គោព្រៃ រហូតដល់​ចំណុច​មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ការកកស្ទះ​នេះ បាន​បណ្ដាល​ឲ្យ​ប្រព័ន្ធ​លូ​សាយភាយ​ក្លិន​មិនល្អ ដល់​ប្រជាពលរដ្ឋ…

មណ្ឌលគិរី​៖ អាជ្ញាធរខេត្ត​មណ្ឌលគិរី បាន​ពិនិត្យមើល​ការដ្ឋាន​ស្ដារ​ប្រព័ន្ធ​លូបង្ហូរទឹក ក្នុង​ក្រុង​សែន​មនោ​រម្យ ដែល​កំពុង​កកស្ទះ ត្រង់ចំណុច​រង្វង់​មូល​គោព្រៃ រហូតដល់​ចំណុច​មុខ​មន្ទីរពេទ្យបង្អែក​ខេត្ត​។ ការកកស្ទះ​នេះ បាន​បណ្ដាល​ឲ្យ​ប្រព័ន្ធ​លូ​សាយភាយ​ក្លិន​មិនល្អ ដល់​ប្រជាពលរដ្ឋ នៅ​រដូវប្រាំង​។ ចំណែក​រដូវវស្សា នៅពេល​ទឹក​ហូរ​ខ្លាំង ទឹកនឹង​ហៀ​ចេញមក​ខាងក្រៅ ប៉ះពាល់​ទៅដល់​ផ្នែក​ផ្សេងៗ​ទៀត ។​

​ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ ពិនិត្យមើល មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​បង្ហូរ​កាកសំណល់ ឬ​ទឹក​កង្វក់ ចូលទៅក្នុង​ប្រ័ព​ន្ធ​លូ​នោះទេ​។

​ឯកឧត្ដម ក៏បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​មាន​របៀបរាបរយ ធ្វើយ៉ាងណា​ឲ្យ​ក្រុង​សែន​មនោ​រម្យ មាន​សោ​ភ័​ណ្ឌ​ភាពល្អ សម្រាប់​ទាក់ទាញ​អ្នកទេសចរ នៅពេល​ខាងមុខ​។​

​ឯកឧត្ដម ស្វាយ សំ​អ៊ាង បាន​ថ្លែង​ទៀតថា ការស្ដារ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក ជា​គម្រោង​របស់​មន្ទីរ​សារ​ធាណ​ការ និង​ដឹកជញ្ជូន ដោយ​ចាប់ផ្ដើម​អនុវត្ត​កាយ​ដី ដែល​កំពុង​កកស្ទះ នៅក្នុង​ប្រឡាយ​ចេញ សម្រួល​ដល់​ផ្លូវទឹក​ហូរ មិន​ឲ្យ​ចាល់​ហៀ ចេញមក​ខាងក្រៅ នៅ​រដូវរ​ស្សា និង​មិន​ឲ្យ​មាន​ក្លិនស្អុយ សាយភាយ​មក​ខាងក្រៅ នៅ​រដូវប្រាំង​។

​សូមបញ្ជាក់ថា ទន្ទឹមនឹង​វិបត្តិ​កូ​វីដ​១៩ ដែល​ខេត្តមណ្ឌលគិរី ក៏បាន​រង​នូវ​ផលប៉ះពាល់​ដែរ ប៉ុន្តែ​រដ្ឋបាលខេត្ត មិន​បញ្ឈប់​សកម្មភាព​អភិវឌ្ឍន៍​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នោះទេ​។ តួយ៉ាង​រដ្ឋបាលខេត្ត កំពុង​រៀបចំ​សាងសង់​សួនច្បារ​ដ៏​ធំ ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​បាន និង​កំពុង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​យ៉ាងខ្លាំង​ផងដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ