ភ្លៀងរលឹម​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ជា​ច្រើន​ខ្នង​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងរលឹម​លាយឡំ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ប្រជាពលរដ្ឋ អស់​ជា​ច្រើន​ខ្នង​នៅ​ឃុំ​ថ្មី​ស្រុក​កំពង់​រោ​ទិ៍

1 ខែ មុន
  • Svay Rieng

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង បាន​ដួល​រលំ​រាប​ដល់​ដី និង​ជា​ច្រើន​ខ្នង​ទៀត​រលំ និង​ប៉ើង​ដំបូល​ខូចខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​មាន​ភ្លៀងរលឹម​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ប៉ើង​ដួល​រំលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ខូចខាត់​ជា​ច្រើន​ខ្នង​។ ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២២​នាទី​ល្ងាច…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៤​ខ្នង បាន​ដួល​រលំ​រាប​ដល់​ដី និង​ជា​ច្រើន​ខ្នង​ទៀត​រលំ និង​ប៉ើង​ដំបូល​ខូចខាត​យ៉ាងដំណំ ខណៈ​ពេល​ដែល​មាន​ភ្លៀងរលឹម​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្តាល​ឲ្យ​ប៉ើង​ដួល​រំលំ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ខូចខាត់​ជា​ច្រើន​ខ្នង​។

Picture

ករណី​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២២​នាទី​ល្ងាច ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​កោះ​ត្រាច និង​ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មានផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៤​ខ្នង​ធ្វើ​ពី​ស័ង្កសី បាន​ដួល​រលំ​រាប​ដល់​ដី​ខូ​ខ​ខាត​ទាំងស្រុង ស្ថិត​នៅ​ភូមិ​កោះ​ត្រាច​ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍​។ ហើយដោយ​ឡែក​ផ្ទះ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​ទៀត ស្ថិត​នៅ​ភូមិ​ជប់​ព្រីង ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ក៏​បាន​រង​ការ​ខូចខាត​ជា​ច្រើន​ខ្នង​ផង​ដែរ​។

Picture

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ផង​ដែរ​ថា គេ​មិន​ទាន់​ដឹង​ចំនួន​ពិតប្រាកដ នៃ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​រង​ការ​ខូចខាត និង​មាន​មនុស្ស​រងគ្រោះថ្នាក់​ប៉ុន្មាន​នាក់​នោះ​ទេ ដោយសារ​តែ​ស្ថានភាព​មេឃងងឹត​។ ក្រៅពី​រង​ផល​ប៉ះពាល់ ដោយសារ​ខ្យល់​កន្ត្រាក់​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ខ្សែភ្លើង​បណ្តាញ​ចរន្តអគ្គិសនី​នៅ​ក្នុង​ឃុំ​ថ្មី បាន​ដាច់​ទាំងស្រុង​ផង​ដែរ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន