ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន់​មិន​រងាវ​ក៏​ថ្ងៃ​នៅ​តែ​រះ

13 ឆ្នាំ មុន

ទោះបី​មិន​បាន​បន់ស្រន់​សុំ​ទឹកភ្លៀង​ក៏​គង់ នឹង​មាន​ភ្លៀង​ធ្លាក់​ដែរ ព្រោះ​មេឃ​ស្រទំ​ក្នុងរដូវវស្សា ទោះ​ខិតខំ​បិទ​បាំង​កាយ​ដោយ​ពាក់អាវ​ភ្លៀង​ផង ទទូរ​ឆត្រ​ផង​ក៏​គង់​នឹង​ទទឹក​ខ្លះ​ៗ មិន​ខាន ព្រោះ​ដើរ​កាត់​ភ្លៀង ។ កីឡាករ ជំរើសជាតិ​ដ៏​ល្បាញ​ល្បី ទោះជា​ប្រឹងប្រែង លេង​បាល់​បាន​ល្អ​យ៉ាងណា ក៏​គង់​មាន​អ្នក​មិនធ្លាប់​ជាន់​តារាង​បាល់​ខ្លះ​បន្ទោស​ថា ទាត់​បាល់ខុស​បច្ចេកទេស​យ៉ាងនេះ​យ៉ាងនោះ ឬ​ក៏​ថា លេង​មិន​បាន​ល្អជា​ដើម ។ ចុះ​ជំហាន​គីង្គក់

ទោះបី​មិន​បាន​បន់ស្រន់​សុំ​ទឹកភ្លៀង​ក៏​គង់ នឹង​មាន​ភ្លៀង​ធ្លាក់​ដែរ ព្រោះ​មេឃ​ស្រទំ​ក្នុងរដូវវស្សា ទោះ​ខិតខំ​បិទ​បាំង​កាយ​ដោយ​ពាក់អាវ​ភ្លៀង​ផង ទទូរ​ឆត្រ​ផង​ក៏​គង់​នឹង​ទទឹក​ខ្លះ​ៗ មិន​ខាន ព្រោះ​ដើរ​កាត់​ភ្លៀង ។ កីឡាករ ជំរើសជាតិ​ដ៏​ល្បាញ​ល្បី ទោះជា​ប្រឹងប្រែង លេង​បាល់​បាន​ល្អ​យ៉ាងណា ក៏​គង់​មាន​អ្នក​មិនធ្លាប់​ជាន់​តារាង​បាល់​ខ្លះ​បន្ទោស​ថា ទាត់​បាល់ខុស​បច្ចេកទេស​យ៉ាងនេះ​យ៉ាងនោះ ឬ​ក៏​ថា លេង​មិន​បាន​ល្អជា​ដើម ។ ចុះ​ជំហាន​គីង្គក់ របស់​រាជរដ្ឋាភិបាល អ្នក​គេង​គង​ថ្ងាស ឬ​ក៏​អ្នកអង្គុយ​ត្របោម​ក្បាលជង្គង់​យក​ឈើ​ទល់ភ្នែក ចាំ​សម្លឹង​ឃ្លាំមើល​កំហុស​បែប​នេះ​ឬ​បែប​នោះ តើ​គេ​ថា​អ្វី​ខ្លះទៅ ? ពិតជា​អាណិត​សត្វ​គីង្គក់ ណាស់! ខំ​លោត​ផង​វារ​ផង កាត់​ព្យុះ​កាត់​ភ្លៀង កាត់​ការ​គំរាម​ចាំ​សំពង​ឥត​ប្រណី​ពី​សំណាក់ ពពួកមនុស្ស​មាន​អាជីព​ជា​អ្នក​ជេរ​យ៉ាង​ល្បីល្បាញ ឯ​អ្នក​នៅ​តែ​ធ្វើ​ដំណើរ​ដោយ​ភាព​អត់ធ្មត់​ដដែល ។

ម្យ៉ាងទៀត សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចុះ ពិតជា​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​ប៉ុន្ដែ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ឬ​ក៏​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ គ្រប់​រចនាសម្ព័ន្ធ​សង្គម​បាន​និង​កំពុង​ប្រព្រឹត្ដ ទៅ​ជា​បន្ដបន្ទាប់ មាន​ន័យ​ថា វិបត្ដិ​នេះ​មិន​បាន បង្អាក់​ជំហាន​របស់​គីង្គក់​ឡើយ ។ តែ​កុំ​អួត ប្រយ័ត្ន​បង​ៗ​ស្នេហា​ជាតិ​ដែល​ផុស​ចេញពីបបូរមាត់​ពិត​ៗ​មិន​សប្បាយចិត្ដ ដ្បិត​បាន ប៉ុណ្ណឹង​មិន​ទាន់​ដូច​ឋានសួគ៌​ឯណា​។ ណ្ហើយ ទុក​ឱ្យ​បង​ៗ​មិន​សប្បាយចិត្ដ​សិន​ចុះ ​។ កុំ​ថាឡើយ​ជំហាន​គីង្គក់ ទោះជា​ជំហាន​កង្កែប ឬ ជំហាន​យក្ស​ក៏​បង​ៗ​នៅ​តែ​មិន​សប្បាយចិត្ដ ហើយ​ស្ដីបន្ទោស​ដដែល​ជា​ដដែល​ហ្នឹង ។ បើស្រុក​ទេស​បាន​ថ្កុំថ្កើង​រុងរឿង ជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ៗ ពួក​នេះ​កាន់តែព្រួយបារម្ភ កាន់តែ​មិន​សប្បាយចិត្ដ គឺថា​គេភ័យ​ខ្លាច​ប្រជាប្រិយភាព​ដ៏​តិចតួចស្ដួចស្ដើង របស់​គេ​អាច​បាត់បង់​ទៅ​ៗ ។

ពិត​ណាស់ ពិតជា​បាត់បង់ ពិតជា​បរាជ័យ ប្រសិនបើ​មិនព្រម​ងាក​ក្រោយ​មើល​ជុំវិញ​ខ្លួន ហើយ​ជួយជុល​កែ​លំអ​ឱ្យ​បាន​ប្រសើរ​ឡើង ពិសេស​គឺ លោក​មេ​បក្ស​ផ្ទាល់ បើ​នៅ​តែ​ប៉​ប្លេ​ក​ប៉ប្លូច​បែបហ្នឹង​មុខជា​ចោល​ដឹង​ទាំង​ដង​ហើយ ។ ជ័យ​ជំនះ​គឺ​យក​សច្ចធម៌​ជាដើម​ទុន ដូច្នេះបង​ៗ​អាច​ចំណាយពេល​ខ្លះ​ៗ​រៀនសូត្រ​ត្រង ត្រាប់​តាម​គំរូ​វីរភាព​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ប្រទេស​បាន​ជោគជ័យ រៀនញញឹម​ឡើង ដើម្បី​ទទួលយក​សេចក្ដីសុខ ក្សេមក្សាន្ដ និង​សមិទ្ធផល​ថ្មី​ៗ​ទាំងអស់​គ្នា​ ។ បាន​សន្ដិភាព​ប៉ុណ្ណេះ​ទៅ​ហើយ នៅ​ខ្មាសអៀន​អី​ទៀត ​។ សប្បាយ​ចុះ ឯ​រដ្ឋាភិបាល​ធ្វើ ផង​គិត​ផង ផ្ចិតផ្ចង់​បែប​នេះ​មិន​ធ្លោយ​ទេ បង​ៗ មិន​ចាំបាច់​ចំណាយពេល​ច្រើន​ចង្អុលបង្ហាញ​ឱ្យ​គេ​ធ្វើ​នេះ​ធ្វើ​នោះ​នាំ​ឱ្យ​ខាត​ពេល​ធ្វើ​អ្វី គេ​ចេះធ្វើ​ហើយ កុំ​ខ្វល់​ច្រើន​ពេក​ប្រយ័ត្ន​ខូច​គុណភាព ដ្បិតអី ​ទោះ​មាន់​មិន​រងាវ​ក៏​ថ្ងៃ​នៅ​តែ​រះ ដែរ​។
ឌួ​ង សុភាព ការិយាល័យ​រដ្ឋបាល ខុទ្ទកាល័យ​អគ្គបញ្ជាការ