ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! ពេល​ដឹង​មូលហេតុ​អ្នក​គង្វាល​ចៀម​រូប​នេះ​យក​សំបុកចាប​ធ្វើ​ជា​ម៉ាស់​ពាក់​ការពារ​កូ​វី​ដ

2 ឆ្នាំ មុន

ឥណ្ឌា ៖ ជាមួយ​វិធានការ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ឱ្យ​ប្រជាជន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​កូ​វី​ដ​១៩​។ ដោយ​ក្នុង​នោះ​ពិធីសារ​ជា​ច្រើន​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​តាម ដែល​ក្នុង​នោះ​រួម​មាន ការ​រក្សា​គម្លាត​សង្គម និង​ការ​ពាក់​ម៉ាស់​ការពារ​។ ប៉ុន្តែ​ជា​អកុសល​ប្រជាជន​ខ្លះ…

ឥណ្ឌា ៖ ជាមួយ​វិធានការ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​ឱ្យ​ប្រជាជន​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​វីរុស​កូ​វី​ដ​១៩​។ ដោយ​ក្នុង​នោះ​ពិធីសារ​ជា​ច្រើន​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​តាម ដែល​ក្នុង​នោះ​រួម​មាន ការ​រក្សា​គម្លាត​សង្គម និង​ការ​ពាក់​ម៉ាស់​ការពារ​។

ប៉ុន្តែ​ជា​អកុសល​ប្រជាជន​ខ្លះ ដែលរ​កមួយ​ថ្ងៃ​សម្រាប់​មួយ​ថ្ងៃ មិន​អាច​មាន​លទ្ធភាព​ទិញ​ម៉ាស់​ការពារ​នោះ​ទេ​។ ដែល​ជា​ហេតុ​បង្ខំ​ឱ្យ​ពួក​គេ​រក​វិធី​កែ​ច្នៃ​ផ្សេង​ៗ ដើម្បី​បញ្ចៀស​ការ​ផាកពិន័យ ក៏​ដូច​ជា​អាច​ចូលរួម​ជាមួយ​វិធានការ​រដ្ឋាភិបាល​។

ជាក់ស្តែង​បុរស​ចំណាស់​ជា​អ្នក​គង្វាល​ចៀម​ម្នាក់​ឈ្មោះ Mekala Kurmayya មក​ពី​ភូមិ Chinnamunugal Chad ក្នុងស្រុក Mahbubnagar នៃ​រដ្ឋ Telangana ដែល​មាន​ជីវភាព​ក្រលំបាក​បំផុត​។ បាន​យក​សំបុកចាប​មក​ច្នៃ​ធ្វើ​ជា​ម៉ាស់​ការពារ មុន​ពេល​គាត់​ចូល​ការិយាល័យ​រដ្ឋាភិបាល ដើម្បី​បើកប្រាក់​សោធន​និវត្តន៍​។

រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ចេញ​ដោយ​ម្ចាស់​គណនី Twitter ឈ្មោះ Revathi ដោយ​ក្នុង​នោះ​នាង​បាន​សរសេរ​ថា Mekala Kurmayya មិន​អាច​ទិញ​ម៉ាស់ ប៉ុន្តែ​គាត់​មាន​ម៉ាស់​ពិសេស​របស់​គាត់​។ វា​មិនមែន​ល្អ​បំផុត​ទេ​។ ប៉ុន្តែ​គាត់​បាន​ព្យាយាម​។ រដ្ឋាភិបាល​គួរតែ​ចែកចាយ​ម៉ាស់​ការពារ សម្រាប់​អ្នក​ដែល​គ្មាន​លទ្ធភាព​។

មានការ​បន្ត​ចែកចាយ​រូបភាព​នេះ ពី​អ្នក​និយម​លេង​បណ្តាញ​សង្គម​នៅ​ឥណ្ឌា​។ ដោយ​ពួក​គេ​បង្ហាញ​អារម្មណ៍​អាណិតអាសូរ​បុរស​ចំណាស់​រូប​នោះ​។ ក៏​ដូច​ជា​ប្រជាជន​ឥណ្ឌា​មាន​ជីវភាព​ក្រលំបាក​ជា​ច្រើន​ផ្សេង​ទៀត​៕ (​ដកស្រង់​ចេញពី Latin Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ