ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម ​និងកូនតូចម្នាក់​ទៀត​ វិជ្ជមាន​​កូ​វីដ នៅ​ខេត្តកំពង់ឆ្នាំង​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជនជាតិ​វៀត​ណា​ម​​ជា​ម្ដាយ ​និង​កូនស្រីតូចម្នាក់ទៀត ដែល​​រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ រកឃើញ​វិជ្ជមាន​​កូ​វីដ​19 បន្ទាប់​ពី​យក​សំណាក​លើក​ទី​2 ហើយ​លទ្ធផល​ចេញ​​កាលពី​​រសៀល​ថ្ងៃ​ទី4…

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជនជាតិ​វៀត​ណា​ម​​ជា​ម្ដាយ ​និង​កូនស្រីតូចម្នាក់ទៀត ដែល​​រស់នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ រកឃើញ​វិជ្ជមាន​​កូ​វីដ​19 បន្ទាប់​ពី​យក​សំណាក​លើក​ទី​2 ហើយ​លទ្ធផល​ចេញ​​កាលពី​​រសៀល​ថ្ងៃ​ទី4 ខែ​ឧសភា ម្សិលមិញ មាន​វិជ្ជមាន​កូ​វី​ដ​១៩ ។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខា​ភិ​បាល​ខេត្តកំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា នេះ ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជនជាតិ​វៀតណាម​​ជា​ម្តាយ និង​កូន​​ដែល​​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង​២នាក់​ខាងលើ​នេះ​​ក្នុងនោះស្ត្រីជាម្តាយ​ឈ្មោះ ឡេ ធី​ធី អាយុ​២៦​ឆ្នាំ និងកូន​ស្រី​ឈ្មោះ ង្វៀ​ង ធី​អៀង អាយុ​២​ឆ្នាំ ដោយ​ពួក​គេ​បាន​ឆ្លង​ពី​ស្ត្រី​ជនជាតិ​វៀតណាម​​ម្នាក់​កាលពី​ខែ​មុន ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩ នៅក្នុងភូមិ​ឆ្នុកទ្រូ​ ឃុំ​ឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ បើ​គិត​មក​ដល់​ពេល​នេះ​នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ​ ស្រុក​បរិបូណ៌​ មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន៦​នាក់​ហើយ ដែ​ល​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​។

ដោយឡែក​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​គិត​មក​ដល់​ថ្ងៃនេះ សរុប​មាន​ចំនួន២១​នាក់​ហើយ ក្នុង​នោះ​មាន​អ្នក​ជំងឺ​២​នាក់​បាន​ស្លា.ប់ នៅ​ក្នុង​ប​ន្ទី​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ។

ជាមួយ​គ្នា​នេះ​ដែរ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​អាជ្ញាធរ​ខេត្ត​ក៏​សូម​អំពាវ នាវ​ផង​ដែរ ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន សូម​មេត្តា​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ពិសេស​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មានការ​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយនឹង​អ្នកជំងឺ​កូ​វីត​នៅ​តាម​មូលដ្ឋាន​សូម​មេត្តា​រួសរាន់​មក​ធ្វើ​សំណាក ដើម្បី​រូ​ម​គ្នា​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ចូល​ក្នុង​សហគមន៍​។

សូម​បញ្ជាក់​ផង​ដែរ​ថា ​បន្ទាប់​ពី​រក​ឃើញ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​មក​ពី​រាជធានី​ភ្នំពេញ​មក​កាន់​ភូមិ​ឆ្នុកទ្រូ​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌​ដែល​រក​ឃើញ​វិជ្ជមានជា​បន្តបន្ទាប់​​ក្នុង​តំបន់​ឆ្នុកទ្រូ​ត្រូវ ទៅ​បាន​បិទ​ខ្ទប់​មិន​ឲ្យ​ចេញចូល​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ