ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​អ្វី​ទើបបាន​ផលានិសង្ស​ទាំង​ពីរ​សម័យ?

2 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​បរម​សាស្តា​បាន​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​អង្គ​មួយ​ដែល​បាន​ទូល​សួរ​ព្រះ​អង្គ​ថា តើ​សប្បុរស​គួរ​ធ្វើបុណ្យ បំពេញ​ទាន​បែប​ណា ទើប​ទទួល​បាន​ផលា​អានិសង្ស​ទាំង​យប់​ទាំង​ថ្ងៃ ? គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជន​ណា​ដាំ​ច្បារ​ឈើ​មាន​ផ្កា​ផ្លែ ដាំ​ច្បារ​ឈើ​មាន​ម្លប់ សាង​ស្ពាន សាង​រោង…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​បរម​សាស្តា​បាន​ត្រាស់​តប​នឹង​ពាក្យ​ទេវតា​អង្គ​មួយ​ដែល​បាន​ទូល​សួរ​ព្រះ​អង្គ​ថា តើ​សប្បុរស​គួរ​ធ្វើបុណ្យ បំពេញ​ទាន​បែប​ណា ទើប​ទទួល​បាន​ផលា​អានិសង្ស​ទាំង​យប់​ទាំង​ថ្ងៃ ?

គ្រានោះ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ជន​ណា​ដាំ​ច្បារ​ឈើ​មាន​ផ្កា​ផ្លែ ដាំ​ច្បារ​ឈើ​មាន​ម្លប់ សាង​ស្ពាន សាង​រោង សាលាឆទាន​ឱ្យទាន​ទឹក ទាំង​ជីក​ស្រះ ជីក​អណ្តូង ជន​ទាំងឡាយ​ណា​ឱ្យ​នូវ​ទី​សំណាក់អាស្រ័យ​សម្រាប់​មនុស្ស​ទូទៅ បុណ្យ​រមែង​ចម្រើន​មិន​ដាច់ ទាំងថ្ងៃទាំងយប់​គ្រប់​វេលា​ដល់​ជន​ទាំងឡាយ​នោះ ។

សប្បុរស​ទាំងនោះ​ឈ្មោះ​ថា​ជា​អ្នក​តាំងនៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សេចក្តី​ល្អ និង​ឈ្មោះ​ថា​ជា​អ្នកមាន​សីល​រួច​ស្រេច​ទៅ​ហើយ បុគ្គល​អម្បាល​នេះ​គួរ​នឹង​ទៅ​កាន់​ឋានសួគ៌​ទេវលោក​បំផុត ៕ សាន​​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ