ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​នាង វ៉ា​ន់ ម៉ូ​និ​ច ទទួល​បាន​កាដូ​ពិសេស​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ពី​ស្វាមី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ា​ន់ ម៉ូ​និ​ច បាន​បង្ហាញ​ជីវិត​រស់នៅ​កាន់តែ​ហ៊ឺហា និង​មាន​សេចក្តីសុខ ក្រោយ​ពេល​ដែល​នាង​ទើបតែ​ទទួល​បាន​កាដូ​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ស្វាមី ។…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នាង វ៉ា​ន់ ម៉ូ​និ​ច បាន​បង្ហាញ​ជីវិត​រស់នៅ​កាន់តែ​ហ៊ឺហា និង​មាន​សេចក្តីសុខ ក្រោយ​ពេល​ដែល​នាង​ទើបតែ​ទទួល​បាន​កាដូ​រថយន្ត​ដ៏​ថ្មី​សន្លាង​មួយ​គ្រឿង ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ស្វាមី ។

កាដូ​រថយន្ត​ស្ព័​រដែ​ល​ថ្មី​សន្លាង ដ៏​ថ្មី​មួយ​គ្រឿង​ដែល​ជា​កាដូ​ពី​ស្វា​មីនា​ពេល​នេះ ត្រូវ​បាន វ៉ា​ន់ ម៉ូ​និ​ច អះអាង​ថា ជា​កាដូ​សម្រាប់​កូន​ទី​២ របស់​នាង ដែល​នឹង​ចាប់កំណើត​នៅ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ជាមួយ​ការ​ដូ​រថយន្ត​ដ៏​ទំនើប ថ្មី​សន្លាង​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នា​ពេល​នេះ ត្រូវ​បាន វ៉ា​ន់ ម៉ូ​និ​ច បង្ហោះ​តាម​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម ជាមួយនឹង​ស្នាមញញឹម​យ៉ាង​មាន​សេចក្តី​បំផុត​។

ភ្ជាប់​ជាមួយ​រូបថត​ទាំង​អស់នោះ នាង​ក៏​បាន​ភ្ជាប់​សារ​ថា កាដូ​ប៉ា​ៗ​ជូន​ម៉ា​មី​សម្រាប់​កូនប្រុស​ទី​២ ហុង មីង ក្នុង​ពោះ​ជិត​៣១​អាទិត្យ​។ នាង​បញ្ជាក់​ថា នៅ​រយៈពេល​ប្រមាណ​ជិត​២​ខែ​ទៀត​ប៉ុណ្ណោះ នាង​និង​ស្វាមី​នឹង​បានឃើញ​មុខ​កូនប្រុស​ទី​២​នេះ​ហើយ​។ យ៉ាង​ណា នាង​ស្វាមី​ពិតជា​រីករាយ និង​មាន​សុភមង្គល​បំផុត នៅ​ពេល​ទទួល​បាន​ចំណងដៃ​កូនប្រុស​ទី​២​នា​ពេល​នេះ ខណៈ​ពេល​កូនប្រុស​ទី​១ របស់​នាង​មាន​អាយុ​ជាង​២​ឆ្នាំ​ហើយ​។

នាង​ថា ធ្វើបុណ្យ​សប្បុ​ស​ធម៌​ជួយ​សង្គម​ខ្លះ ដើរ​លេង​ខ្លះ សម្ភារៈ​និយម​ខ្លះ គឺជា​ក្តី​សុខ​យ៉ាង​ពេញលេញ​ដែល​គ្រួសារ​ខ្ញុំ​តែង​មាន​។

គួរ​​បញ្ជាក់​ថា អតីត​តារា​សម្តែង​នាង វ៉ា​ន់ ម៉ូ​និ​ច បាន​ចាក​ចេញពី​អាជីព​សិល្បៈ​សម្តែង​របស់​ខ្លួន​ទាំងស្រុង ក្រោយ​ពេល​ដែល​នាង​បាន​កសាង​សុភមង្គល​គ្រួសារ​ជាមួយ​បុរស​វ័យក្មេង និង​សម្បូរ​ទ្រព្យ​មួយ​រូប​។ មុន​ឈាន​ដល់​ជីវិត​គូ​នា​ពេល​នេះ តារា​រូប​នេះ​ក៏​ធ្លាប់​ពើបប្រទះ​នូវ​ព្យុះ​ភ្លៀង​ពាក្យ​សម្តី​វាយប្រហារ​មួយ​ចំនួន​មក​លើ​រូប​នាង​ផង​ដែរ​។ យ៉ាងណា ក្រោយ​ភ្លៀង​មេឃ​ក៏​ស្រឡះ នៅ​ទីបំផុត វ៉ា​ន់ ម៉ូ​និ​ច បាន​និង​កំពុង​រស់នៅ​យ៉ាង​មាន​សេចក្តី​ជាមួយនឹង​ជីវិត​យ៉ាង​ស៊ី​វិ​ល័យ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ