ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេសក្រោយថ្ងៃទី ៥ តែអ្នកតំបន់ពណ៌ទាំង៣ នឹងបន្តបិទខ្ទប់ដដែល គ្រាន់តែបង្រួមតំបន់តូចជាងមុន

2 ឆ្នាំ មុន
  • ភ្នំពេញ

ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខានស្អែកនេះ គឺចំថ្ងៃពុធ គឺជាថ្ងៃដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងប្រទេសកម្ពុជាឡើងវិញផងដែរ ។ ក៏ប៉ុន្តែ អ្នកតំបន់ក្រហម,លឿងទុំ, លឿង នៅរាជធានីភ្នំពេញ នឹងបន្តបិទខ្ទប់ដដែល តែបង្រួមតំបន់តូចជាងមុនហើយត្រូវអនុវត្តវិធានការនិងបម្រាមដដែល ។

រាជធានីភ្នំពេញ ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ខានស្អែកនេះ  គឺចំថ្ងៃពុធ  គឺជាថ្ងៃដែលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ ដូចជាបញ្ចប់ ការបិទខ្ទប់ច្រកចេញចូលតាមបណ្តាខេត្តនានានៅ ទូទាំងប្រទេសកម្ពុជាឡើងវិញផងដែរ ។ ក៏ប៉ុន្តែ អ្នកតំបន់ក្រហម,លឿងទុំ, លឿង នៅរាជធានីភ្នំពេញ នឹងបន្តបិទខ្ទប់ដដែល តែបង្រួមតំបន់តូចជាងមុនហើយត្រូវអនុវត្តវិធានការនិងបម្រាមដដែល ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈ video conference នៅព្រឹកថ្ងៃទី០៣ ឧសភានេះ នៅសាលារាជធានីភ្នំពេញ បានថ្លែងថា​ក្រោយបញ្ចប់ ការបិទខ្ទប់នៅថ្ងៃទី០៥ ឧសភា រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែរក្សាតំបន់៣ដដែល នោះគឺតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ដើម្បីបង្ការ ទប់ស្កាត់នូវជំងឺកូវីដ-១៩ គ្រាន់តែបង្រួមតំបន់តំបន់ លឿងទុំ និងតំបន់ក្រហម មកនៅតូចជាងមុនប៉ុណ្ណោះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលនឹងបើកឱ្យធ្វើចរាចរណ៍ឡើងវិញនៅទូទាំងប្រទេស ពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញ នៅរក្សាតំបន់៣ដដែល តំបន់លឿង តំបន់រឿងទុំ និងតំបន់ក្រហម ដោយលោកជំរុញឲ្យអាជ្ញាធរខណ្ឌ កងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងឲ្យបានម៉ត់ចត់ទៅលើទីតាំងដែលបានកំណត់ ជៀសវាងការបន្តរីកររាលដាលជម្ងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត។

លោកឃួង ស្រេង បានបន្ត​ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពនាព្រឹកនេះ មានគោលបំណង ដើម្បីរៀបចំនូវយន្តការថ្មីមួយទៀត ក្រោយពីរាជរដ្ឋាភិបាលបានបើកការធ្វើចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដាខេត្តនានាឡើងវិញ ដោយយើងនឹងចេញសេចក្តីសម្រេចនានា ជាបន្តបន្ទាប់ទៀត ជុំវិញការបិទខ្ទប់តំបន់ ក្នុងរាជធានីភ្នំពេញនេះ។​ លោក​បន្ត​ថា​ ចំពោះតំបន់លឿង យើងនៅរក្សា ការអនុវត្តវិធានការដដែលដោយមិនឲ្យបើកហាងហូបចុក ដែលមានតុអង្គុយ និងការជួបជុំផ្សេងទៀត ។ ដោយឡែកសម្រាប់តំបន់លឿងទុំត្រូវរក្សានូវបម្រាមដដែល​ ហើយសម្រាប់តំបន់ក្រហម គឺជាតំបន់ដែលត្រូវបិទខ្ទប់ឲ្យបានម៉ឺងម៉ាត់បំផុត ។

លោកបានមានប្រសាសន៍បន្តថា «អ្វីដែលត្រូវអនុវត្ត គឺយើងត្រូវបង្រួមការបិទខ្ទប់ តំបន់ប្រឈមអោយមកនៅទ្រង់ទ្រាយតូចជាងមុន» ។

ចំណែកលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះថា វិធានការណ៍បិទខ្ទប់របស់រាជរដ្ឋាភិបាលដែលនឹងបញ្ចប់នៅថ្ងៃទី០៥ខែឧសភាខាងមុខនេះ មានន័យថា នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ។ ក្រោយថ្ងៃ០៥ យើងមិនមែនបើករាជធានីភ្នំពេញទាំងស្រុងនោះទេ ដោយយើងខ្លាចមានការរាលដាលជំងឺកូវីដ-១៩នេះទៅតំបន់ផ្សេងទៀត ។ ដោយសារថា មកដល់ពេលនេះ ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ នៅមានចំនួនរាប់រយនាក់នូវឡើយទេ ។ ដូច្នេះ ក្រោយថ្ងៃ០៥ ខែឧសភា ការបិទខ្ទប់តំបន់មួយចំនួនគឺនៅរក្សាដដែល ជាមួយនឹងការហាមប្រាម ការធ្វើចរាចរណ៍នៅតំបន់មួយចំនួន ហាមប្រាម ការបើកហាងផឹកស៊ី ។ អាជ្ញាធរខណ្ឌនីមួយៗត្រូវតែ ពិនិត្យភូមិសាស្ត្ររបស់ខ្លួនឲ្យបានច្បាស់លាស់ ជុំវិញទីតាំងដែលត្រូវបិទបន្ត ហើយចំពោះសេចក្តីសម្រេចនានា រដ្ឋបាលនឹងចេញ ដើម្បីអនុវត្តជាបន្តបន្ទាប់ទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ