ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​គ្រួសារ​រក​ចំណូល​បាន១០ម៉ឺន​រៀលក្នុង១ថ្ងៃ ​ពី​ការ​ប្រលេះ​​​ផ្លែ​ម្ទេស

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ស្រែ​សា ឃុំ​ទួល​ខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ស្រែ​ចំការ គឺ​ស៊ីឈ្នួល​ប្រលេះ​ផ្លែ​ម្ទេស​ឲ្យសិប្បកម្ម​ផលិត​ទឹកម្ទេស​មួយ​ អាច​រក​ចំណូល​បាន​ប្រមាណ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​ជួយលើកស្ទួយជីវភាព​ឱ្យ​សមរម្យ…

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារ​មួយ​រស់នៅ​ក្នុងភូមិ​ស្រែ​សា ឃុំ​ទួល​ខ្ពស់ ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ស្រែ​ចំការ គឺ​ស៊ីឈ្នួល​ប្រលេះ​ផ្លែ​ម្ទេស​ឲ្យសិប្បកម្ម​ផលិត​ទឹកម្ទេស​មួយ​ អាច​រក​ចំណូល​បាន​ប្រមាណ១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ​ជួយលើកស្ទួយជីវភាព​ឱ្យ​សមរម្យ ។

តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ លី វ​ណ្ណា​ អាយុ60ឆ្នាំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​ក្នុងភូមិ​មាន​គេ​មក​បើក​សិប្បកម្ម​ផលិត​ទឹកម្ទេស គ្រួសារ​គាត់​ត្រូវ​បាន​ម្ចាស់​សិប្បកម្ម​ឲ្យ​ប្រលេះ​ផ្លែ​ម្ទេស​ចេញពី​ទង ដោយ​គេ​គិត​កម្រៃ​ឈ្នួល​ក្នុង​គីឡូ​ក្រាម​​ទទួលបាន​២៥០រៀល​ ហើយ​ក្នុង​ម្នាក់​អាច​ប្រលេះ​ផ្លែម្ទេស​បាន​ចាប់​ពី​១០០​គីឡូក្រាម​ ស្មើនឹង២៥.០០០​រៀល ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ដោយសារ​តែ​គ្រួសារ​គាត់​មាន​សមាជិក​ច្រើន គឺ​គ្រាន់តែ​កូន​គាត់​ចំនួន​៤នាក់ ដែល​រស់នៅ​ក្នុង​បន្ទុក​របស់​គាត់ អាច​រកបាន​ប្រាក់​ចំណូល​សរុប​១០ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ ។

ស្ត្រី​រូប​នោះ​នៅ​បាន​បញ្ជាក់​ថា​ ផ្លែ​ម្ទេស​គឺ​ខាង​ម្ចាស់​សិប្បកម្ម​គេ​ទិញ​ពី​ខេត្តកំពង់ស្ពឺ ឬ​កំពង់ឆ្នាំង ហើយ​យក​មក​ឲ្យ​គ្រួសារ​គាត់​ប្រលេះ​ទង​ចេញ​ ពេល​​ប្រឡេះទងរួចរាល់​​គេ​យក​ទៅផលិត​ធ្វើ​ទឹកម្ទេស សម្រាប់​ដឹក​ចេញ​ទៅ​លក់លើ​ទីផ្សារ ។

ទោះ​យ៉ាងនេះ​ក្តី​ ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ សម្រាប់​ខែប្រាំង​មិនសូវ​សម្បូរផ្លែ​ម្ទេស សម្រាប់ប្រ​លេះ​ទេ ទើបធ្វើ​ឱ្យ​ប្រាក់​ចំណូល​របស់​គាត់​ក៏​ថមថយ​ដែរ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការងារ​រក​ចំណូល​បន្ទាប់បន្សំ​ក្រៅពី​ការងារ​ស្រែ​ចម្ការ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ