ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តបាត់ដំបង សម្រេច​បិទ ៣សាខារបស់​ក្រុមហ៊ុន​ វី​រៈ ប៊ុ​ន​ថាំ ក្រោយរកឃើញអ្នកបើកបរ​ ឆ្លង​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១​នេះ សម្រេច​បិទ​ជា​បណ្តោះអាសន្ន សាខា ចំនួន​៣ សាខា​អាជីវកម្ម​របស់​ក្រុមហ៊ុន…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២១​នេះ សម្រេច​បិទ​ជា​បណ្តោះអាសន្ន សាខា ចំនួន​៣ សាខា​អាជីវកម្ម​របស់​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ អេ​ច​ប្រេស​ទេសចរណ៍ និង​ដឹក​អ្នកដំណើរ រ​ហូល​ដល់​ពេល​មានការ​ជូនដំណឹង​សារ​ជា​ថ្មី ក្រោយ​រក​ឃើញ​អ្នកបើកបរ​មាន វិជ្ជមាន កូ​វី​ដ​-១៩ ។

ទីតាំង​ត្រូវ​បិទ រួម​មាន ៖ ទី​១ សាខា​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ទី​២ ៖ ទីតាំង​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​ទី​៣ ៖ ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់​កាលពី​ម៉ោង​១​និង​៤៤​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ឧសភា ២០២១​នេះ អោយ​ដឹង​ថា មន្ដ្រី​សុខាភិបាល បាន​ចុះ​សំណាក​បុគ្គលិក​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ ចំនួន​៨៨ (​ស្រី ៣៥​នាក់​) ពាក់ព័ន្ធ​នឹង​ករណី​អ្នកបើកបរ​រថយន្ត​ដឹក​ទំនិញ និង​បញ្ញើ​របស់​ក្រុមហ៊ុន​នេះ ដែល​បាន​រក​ឃើញ វិជ្ជមាន​កូ​វី​ដ​-១៩ ដោយ​តេស្ត​រហ័ស​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​ពិនិត្យ និង​បញ្ជាក់​លទ្ធផល​ដោយ​ម៉ាស៊ីន GyneXpert នៅ​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង គឺ អវិជ្ជមាន​ទាំងអស់ ។

ដោយឡែក មន្ត្រី​សុខាភិបាល​ឈរជើង​នៅ​ចំណុច​ភ្នំ​កុយ ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ទៅ​លើ​អ្នកបើកបរ​រថយន្ត ក្រុមហ៊ុន​វីរ​:​ប៊ុ​ន​ថាំ កាលពី​រសៀល​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ប្រើប្រាស់​ឧបករណ៍​តេស្ត​រហ័ស ស្រាប់តែ​ឃើញ​លទ្ធផល វិជ្ជមាន ទើប​នៅ​ថ្ងៃ​ដដែល រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​ចេញ​សេចក្តីសម្រេច​បិទ​ការ​ចេញចូល និង​ផ្អាក​ការ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន សាខា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​វីរ​:​ប៊ុ​ន​ថាំ​ទាំង​៣​សាខា ក្នុង​ខេត្ត​ប៉ៃលិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ