ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​នាំ​ចេញ​កៅស៊ូ​មាន​ទំ​ហ​ទឹកប្រាក់​ជាង​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​១

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​: បើ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​បន្ត​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​សម្រេច​បាន​ក្នុង​ទំហំ​សាច់ប្រាក់ ជាង​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត​ត្ថុ ។ ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​ក៏​ដូច​ជា​នៅ​ក្នុង​វិស័យ​កៅស៊ូ​កម្ពុជា តាម លោក ឧកញ៉ា…

រាជធានី​ភ្នំពេញ​: បើ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ប្រទេស​បន្ត​ជួប​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ក្តី តែ​ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជា​សម្រេច​បាន​ក្នុង​ទំហំ​សាច់ប្រាក់ ជាង​៩៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​២០២១ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត​ត្ថុ ។


ពាក់ព័ន្ធ​និង​ការ​នាំ​ចេញ​ក៏​ដូច​ជា​នៅ​ក្នុង​វិស័យ​កៅស៊ូ​កម្ពុជា តាម លោក ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម និង​ជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន អាន​ម៉ា​ឌី​គ្រុប មាន​ប្រសាសន៍​ថា អោយ​ដឹង​នៅ​ថ្ងៃ​ទី ២​ឧសភា​នេះ ថា​តាំងពី​មាន​ជំងឺ​កូ​វី​ដ ១៩​មក ការ​នាំ​ចេញ​កៅស៊ូ មិនសូវ​ប៉ះពាល់​ប៉ុន្មាន​នេះ​ទេ កៅស៊ូ​នៅ​មាន​ទីផ្សារ តែ​គ្រាន់​ថា​តម្លៃ​វា​នៅ​មាន​កម្រិត​មួយ មាន​ប្រាក់​ចំណេញ​តិចតួច ។

លោក​ឧកញ៉ា​បញ្ជាក់​ថា​« យើង​មិន​នឹក​ស្មានថា នៅ​ពេល​មាន​ជំងឺ​កូ​វី​ដ ដំណាំ​កៅ​សូ​តាម​ពិត​វា​ត្រូវ​អត់​មាន​ទីផ្សារ តែ​ផ្ទុយ​ទៅ​វិញ វា​បែរជា​មិន​អី​ទៅ​វិញ ហើយ​បរិមាណ​នៃ​ការ​នាំ​ចេញ​កៅស៊ូ​មានការ​កើនឡើង ហើយ​នេះ​ជា​សញ្ញា​ល្អ​មួយ សម្រាប់​វិស័យ​កៅ​សូ​កម្ពុជា ដែល​កន្លង​មក កាលពី​៧​ឬ​៨​ឆ្នាំ​មុន មានការ​ធ្លាក់​ថ្លៃ ធ្វើ​អោយ​អ្នក​ដាំ មានការ​កាប់​ដើម​កៅស៊ូ ចោល​ពី​លក្ខ​ណះ​គ្រួសារ​រហូត​ដល់​ក្រុម​ហុ​ន .​ខ្ញុំ កាប់​ដើម​ចាស់​ហើយ យ​» ។

ទំហំ​ទឹកប្រាក់​នាំ​ចេញ​កៅស៊ូ​សម្រេច​បាន​ជាង​៩៣​លាន​ដុល្លារ​អា​មេ​រិ​នេះ បើ​តាម​លោក​ឧកញ៉ា លឹ​ម​ហេង​ដោយសារ​ការ​នាំ​ចេញ​មានការ​កើន ឡើង តែ​បរិមាណ​ប្រាក់​ចំណេញ​វា​នៅ​មាន​ចំនួន​តិច​. តែ​វា​ជា ចំណុច​ល្អ​សម្រាប់​កៅ​សូ​យើង​នៅ​ពេល​អនាគត បើសិនជា​សភាព​ការ​តម្លៃ​កៅស៊ូ​រក្សា​បាន​តម្លៃ​ប៉ុណ្ណឹង ឬ​កើនឡើង ជាង​នេះ​វា​រឹតតែ​ល្អ​ ។

លោក​ឧក​ញ៉​បន្ត​ថា«​សព្វ​ថ្ងៃនេះ ខ្ញុំ​លក់​កៅស៊ូ នៅ​ស្រុក​ខ្មែរ​ប្រភេទ​កៅស៊ូ​ក្រេប​ពី​ចន្លោះ​ជាង​១.៦០០​ទៅ​១.៧០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​តោន ហើយ​កៅ​សូ​កម្ពុជា​ភាគច្រើន នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​» ។

នៅ​ប៉ុន្មាន​ឆ្នាំ​មុន ក៏​ដូច​នៅ​ពេល​សព្វ​ថ្ងៃនេះ​សម្រាប់​វិស័យ​កៅស៊ូ​តែងតែ​ប្រឈម​ខ្វះខាត​កម្លាំង​ការងារ .​លោក​ឧកញ៉ា សង្កត់ធ្ងន់​ថា​« វា​ជា​ពិត​ណាស់​អ្នក​ធ្វើ​កសិកម្ម កំពុង​តែ​សិក្សា ដោយ​ធ្វើ​ម៉េច ចៀសវាង​ការ​ប្រី​ប្រាស់​កម្លាំង​ពលកម្ម​ច្រើន ដោយ​កន្លង​មក​យើង​ខ្វះខាត កម្លាំង​ពលកម្ម ច្រើន ដូច​ចំកា​កៅ​សូ​របស់ខ្ញុំ​នៅ​ខាង​ស្ទឹង​ត្រែង រក​អ្នក​ទៅ​ជៀរ​ជ័រ មិន​បាន​.​នេះ​ជា​បញ្ហា​ចោទ​ធ្ងន់​.​ដូចនេះ យើង​ប្រឈម​ខ្វះ​កម្លាំង​ពលកម្ម ជិត​៥​ឆ្នាំ​ហើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ