ក្រុម​វង្វេង​ផ្ទះ​​២៦​នាក់ត្រូវ​​ក្រសោប​បាន​​ពេល​កំពុង​ផ្ដុំ​​គ្នាប្រើ​​ថ្នាំ​​ក្នុង​បន្ទប់​​ខារ៉ា​អូខេ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​វង្វេង​ផ្ទះ​​២៦​នាក់ត្រូវ​​ក្រសោប​បាន​​ពេល​កំពុង​ផ្ដុំ​​គ្នាប្រើ​​ថ្នាំ​​ក្នុង​បន្ទប់​​ខារ៉ា​អូខេ

1 ខែ មុន
  • Battambang

ខេត្តបាត់ដំបង​៖ ក្រុម​ជនអាវ៉ាសែ​ចំនួន​២៦​នាក់​មាន​ប្រុស មាន​ស្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ក្រសោប​បាន​ទាំង​ហ្វូង កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ឧសភា ខណៈ​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ មួយ​កន្លែង​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង…

ខេត្តបាត់ដំបង​៖ ក្រុម​ជនអាវ៉ាសែ​ចំនួន​២៦​នាក់​មាន​ប្រុស មាន​ស្រី ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ទៅ​ក្រសោប​បាន​ទាំង​ហ្វូង កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ឧសភា ខណៈ​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ពពាក់ពពូន នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ មួយ​កន្លែង​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​ពួក​គេ​សម្ងំ​ប្រើប្រាស​ថ្នាំ​ញៀន និង បំពាន​បំរាម​វិធានការ​ក្រសួងសុខាភិបាល តែ​ក្នុង​ចំណោម​នេះ​មាន​មនុស្ស​ចំនួន​១៧​នាក់ អាច​ប្រឈម​នឹង​ការ​ជាប់គុក​ ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ប្រឆាំង​គ្រឿងញៀន ដែល​ចុះ​បង្ក្រាប​។

Picture

លោក​សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ជន​ទំនើង​ទាំង​២៦​នាក់​នោះ មាន​ប្រុស​មាន​ស្រី ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង ចុះ​ទៅ​បង្ក្រាប​ពេល​ពួក​គេ​កំពុង​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ​«​ពី​ភព​ថ្មី​» មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ខាងលើ​។ ការ​ជួបជុំ​គ្នា​យ៉ាង​ពពាក់ពពូន​នេះ ពួក​បាន​សម្ងំ​ប្រើប្រាស​ថ្នាំ​ញៀន និង បំពាន​បំរាម​របស់​រាជរដ្ឋាភិបាល និង វិធានការ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ថៅកែ​ទីតាំង​ខារ៉ាអូខេ ឈ្មោះ ឡេ​ង ណា​រ័​ត្ន ស្រី​អាយុ​៤៥​ឆ្នាំ ជា​អ្នក​សម្រប​ស​ម្រូ​ល​។ ហើយ​ជាមួយនឹង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថ​មិ​ច្ចរក​ឃើញ​និង​ដកហូត​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ជា​វត្ថុ​តាង​។ បើ​យោង​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច ជន​ទាំង​២៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន គឺ មាន​ចំនួន​០៨​នាក់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខារ៉ាអូខេ ក្នុង​នោះ​មាន​ទាំង​ថៅកែ​ស្រី​និង​មេការ​ផង ក្រៅពី​នេះ​គឺជា​អតិថិជន​ដែល​វ​ង្វែ​ង​ផ្ទះ​។

Picture

ជន​ទាំង​០៨​នាក់​នោះ មាន ១​-ឈ្មោះ ឡេ​ង ណា​រ័​ត្ន ស្រី​អាយុ​៤៥​ឆ្នាំ ជា​ថៅកែ​ខារ៉ាអូខេ ២-​ឈ្មោះ សួន សំណាង ប្រុស​អាយុ​៣១​ឆ្នាំ​មេការ ៣​-ឈ្មោះ ហ៊ឹ​ម វ៉ា​ន់​ថា ស្រី​អាយុ​៤១​ឆ្នាំ អ្នក​ចាក់​ខារ៉ាអូខេ ៤​-ឈ្មោះ សូ សុវណ្ណ​ដា​រ៉ា ប្រុស​អាយុ​២៦​ឆ្នាំ មេការ ៥​-ឈ្មោះ ឃាង តុង​អ៊ី ប្រុស​អាយុ​១៧​ឆ្នាំ ជា​សន្តិសុខ ៦-​ឈ្មោះ គឹ​ម វី ស្រី​អាយុ​៣៤​ឆ្នាំ មេការ ៧-​ឈ្មោះ កុប ស្រី​ពេជ្រ ស្រី​អាយុ​២១​ឆ្នាំ ជា​បុគ្គលិក និង៨​-ឈ្មោះ សៅ ស្រី​ហៀ​ង ស្រី​អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​។

Picture

ដោយឡែក​ ជន​ប្រុស ស្រី​ចំនួន​១៨​នាក់​ទៀត ជា​អតិថិជន ហើយ​ពួក​គេ​ទាំង​២៦​នាក់​ខាងលើ​នេះ​សុទ្ធតែ​អ្នក​រស់នៅ​ស្រុក​កំ​រៀង​។ ប៉ុន្តែ​លោក សុខ និមល ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អតិថិជន​វ​ង្វែ​ង​ផ្ទះ​ទាំង​១៨​នាក់​នេះ មាន​ចំនួន​០៩​នាក់ មិន​ជាប់​ពាក់ព័ន្ធ​ទេ ដោយសារ​យើង​រក​ឃើញ​ថា ពួក​គេ​នៅ​ខាងក្រៅ​បន្ទប់​ច្រៀង តែ​ក្រៅពី​នេះ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​ជាមួយនឹង​ថៅកែ​ខារ៉ាអូខេ ព្រោះ​ពួក​គេ​មាន​គ្រឿងញៀន និង បំពាន​បំរាម​កូ​វី​ដ​១៩ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ ICE (​ម៉ា​ទឹកកក​) ចំនួន​០១​ថង់ មាន​ទម្ងន់​៤,៤៤​ក្រាម រួម​ទាំង​សម្ភារៈ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

Picture

លោក សុខ និមល បាន​និយាយ​ថា ជន​ដែល​ជាប់​សង្ស័យ​ចំនួន​១៧​នាក់ កំពុង​ត្រូវ​បាន​មន្ត្រី​ជំនាញ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ព្រោះ​ពួក​គេ​ជាប់​សង្ស័យ​ពី​បទ ផ្តល់​ទីតាំង សម្រប​ស​ម្រូ​ល​ឲ្យ​ប្រព្រឹត្ត​បទល្មើស និង បំពាន​វិធាន​សុខា ភិបាល ដែល​ហាម​មិន​ឲ្យ​ជួបជុំ ក្នុង​អំឡុង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩​។ ដោយឡែក​ មនុស្ស​ចំនួន​០៩​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​០៧​នាក់ ត្រូវ​បាន​ធ្វើការ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ សួរនាំ​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ពួក​ទេ​ទៅ​គាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ដោយ៖ ឆោម ពិសម័យ​

Picture
Picture
Picture
Picture
Picture