ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណារយន្ត ៥​គ្រឿង និង​បំណែក​សំណាក​សាច់​ជ្រូកព្រៃ ៥ គ​.​ក្រ ត្រូវបាន​ដុត​កម្ទេចចោល

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ រយៈពេល ៧​ថ្ងៃ នៅក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែមេសា ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស និង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយមាន​ការចូលរួម​ពី​កម្លាំង​នគរបាល…

ខេត្តមណ្ឌលគិរី​៖ រយៈពេល ៧​ថ្ងៃ នៅក្នុង​សប្ដាហ៍​ទី​៤ នៃ​ខែមេសា ឆ្នាំ​២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស និង​តំបន់​ស្នូល​នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយមាន​ការចូលរួម​ពី​កម្លាំង​នគរបាល និង​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ គាំទ្រ​ដោយ​គម្រោង​អង្គការ WWF បាន​ចុះ​ទប់ស្កាត់​បទល្មើស ក្នុងខណៈ​មេឃ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ នៅតាម​តំបន់​ខ្លះ ហើយ​បាន​ប្រមូលយក​រណារ​យន្ត​សរុប ៥​គ្រឿង និង​បំណែក​សំណាក​សាច់​ជ្រូកព្រៃ​ទម្ងន់ ៥​គ​.​ក្រ ទៅ​ដុត​កម្ទេចចោល​។

​ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុមការងារ​ទាំងអស់ បាន​នាំយក​ម៉ូតូ​ជនសង្ស័យ ដែល​ចូលក្នុង​តំបន់ហាមឃាត់​សរុប ៣​គ្រឿង ទៅ​រក្សាទុក​នៅ​ស្នាក់ការ​បរិស្ថាន និង​ធ្វើ​កិច្ចសន្យា​ព្រមាន រួមទាំង​អប់រំ​ណែនាំ​មនុស្ស ៦​នាក់ ដែល​ចូលក្នុង​តំបន់ការពារធម្មជាតិ ជាពិសេស​ក្នុង​តំបន់​ស្នូល ដោយ​គ្មាន​ការអនុញ្ញាត​។​

​ការ​បរបាញ់ និង​ការដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ ជា​អំពើ​ខុសច្បាប់​។ ក្នុងនោះ ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​រួមគ្នា​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​៕ សាយ ករុណា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ