ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​ខឹង​​​ដើរ​ចេញពីផ្ទះ​ទោះ​រក​ក៏​មិនឃើញ លុះ​ព្រឹក​ឮ​​សំឡេង​ទូរស័ព្ទ​តេ​ប្រាប់​ស្ទើរ​ស្លុតចិត្ត

2 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ព្រែក ត្រង់​ចំណុច​ក្រោម​ស្ពាន​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សាកស​.​ព​បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​ព្រែក ត្រង់​ចំណុច​ក្រោម​ស្ពាន​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​ដោយ​មិនដឹង​មូលហេតុ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ ហើយ​ក៏​បាន​រាយ​ការ​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ផង​ដែរ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​៖ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឯម ញ៉ា​ញ់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ចាន់ ស្រី​រ័​ត្ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ដែល​ត្រូវជា​ប្អូនថ្លៃ​ជន​រង​គ្រោះ បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រហែលជា​៧​និង​៣០​នាទី​យប់ ខ្លួន​បានឃើញ​បងថ្លៃ​ឈ្មោះ​ឯម ញ៉ា​ញ់ ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ក្រោយមក​ក៏​ស្ងាត់​ការ​ឈ្លោះ​គ្នា​ទៅ ហើយ​ខ្លួន​ក៏​ឃើញ​បងថ្លៃ​ដើរ​ចេញពីផ្ទះ ដោយ​ដើរ​សំដៅ​ទៅ​ផ្លូវ​រថភ្លើង ពេល​នោះ​ខ្លួន និង​ឪពុក​ម្តាយ​ព្រមទាំង​បងស្រី​របស់​ខ្លួន​បាន​តាម​ឃាត់​គាត់​ឲ្យ​មក​ផ្ទះ​វិញ​។

ប្រភព​ដដែល​បន្ត​ថា ប៉ុន្តែ​ពេល​ដែល​ខ្លួន និង​ក្រុម​គ្រួសារ​មក​ដល់​ផ្លូវ​រថភ្លើង​នោះ គឺ​តាម​គាត់​មិន​ទាន់​នោះ​ទេ ដោយសារ​តែ​បងថ្លៃ​បាន​ដើរ​ដល់​ផ្លូវ​រថភ្លើង​មុន ហើយ​ក៏​បាត់​ទៅ​។ គាប់​ជួន​ពេល​នោះ ក៏​មាន​រថភ្លើង​មួយ​ខ្សែ​បើកបរ​ពី​ទិស​ខាងកើត សំដៅ​ទៅ​ខេត្ត​ព្រះ​ស៊ី​ហ​នុ លុះ​ពេល​រថភ្លើង​ចេញ​ផុត​ទៅ ទើប​ខ្លួន និង​ក្រុម​គ្រួសារ​បាន​តាម​ចាំង​ភ្លើង​ពិល​រក​មើល ក្រែង​ឃើញ​បង​ដើរ​តាម​ផ្លូវ​រថភ្លើង តែ​ពុំ​ឃើញ​សោះ ក៏​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ក៏​ស្រាប់​មាន​អ៊ុំ​ស្រី​របស់​ខ្លួន​ឈ្មោះ សុខ រ៉ា បាន​ខ​លតា​ម​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា «​អា​ញ៉ា​ញ់ បាន​ស្លា​.​ប់​ហើយ​នៅ​ក្រោម​ស្ពាន​ព្រែក​ត្នោត​»​។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម ក្រុម​គ្រួសារ ប្រពន្ធ​កូន​ក៏​មានការ​ភ្ញាក់ផ្អើល ក៏​នាំ​គ្នា​មក​កាន់​កន្លែង​កើតហេតុ​ម្តែ​ង​។

ជុំវិញ​ករណី​មាន​មនុស្ស​ស្លា​.​ប់​ក្នុង​ទឹក​ព្រែក​ក្រោម​ស្ពាន​ព្រែក​ត្នោត​ខាងលើ​នេះ ត្រូវ​បាន​លោក​វរសេនីយទោ សូ ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ទឹកឈូ បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកស​.​ព​ជន​រង​គ្រោះ​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ស្លា​.​ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថភ្លើង​កៀរ​ធ្លាក់​ពីលើ​ស្ពាន​ធ្វើ​ឱ្យ​របួស​ធ្ងន់ធ្ងរ រួច​ក៏​លង់ទឹក​ស្លា​.​ប់​តែ​ម្តង មិនមែន​ជា​ករណី​ឃាត​.​កម្ម​ដូច​ការ​សង្ស័យ​ព័ត៌មាន​បឋម​នោះ​ទេ​។ ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​សាកស​.​ពរួច ក៏​បាន​ប្រគល់​សាកស​.​ព​ជូន​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ