ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​របស់​កងរាជអាវុធហត្ថ ខេត្តកណ្តាល ទទួលបាន​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២

2 ឆ្នាំ មុន
  • កណ្តាល

កណ្តាល​៖ ក្រុមគ្រួសារ​របស់ កងរាជអាវុធហត្ថ ខេត្តកណ្តាល ទទួលបាន​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកណ្តាល​។ ពិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩…

កណ្តាល​៖ ក្រុមគ្រួសារ​របស់ កងរាជអាវុធហត្ថ ខេត្តកណ្តាល ទទួលបាន​ការចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកណ្តាល​។ ពិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​គ្រួសារ​កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើ​ឡើង នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កង​រាជអាវុធហត្ថ ខេត្តកណ្តាល ឧ​ត្ត​ម​សេនីយ៍​ត្រី នៃ និយម មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល មេបញ្ជាការរង ប្រធាន​មន្ទីរ និង​នាយការិយាល័យ​ពាក់ព័ន្ធ សម្របសម្រួល ក្នុង​កិច្ចដំណើរការ​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​២ ជូន​ដល់​ក្រុមគ្រួសារ នៃ​កង​រាជ​អាវុធ​ហ​ត្ត​ខេត្តកណ្ដាល ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់ តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល និង​យោធភូមិភាគ​ពិសេស​។

ក្រុមការងារ​ចាក់​វ៉ាក់សាំង បានឱ្យដឹងថា យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ បាន​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ដែលជា​ក្រុមគ្រួសារ​កងរាជអាវុធហត្ថ ខេត្តកណ្តាល បានមក​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​២ ប្រភេទ (​ស៊ី​ណូ​ហ្វា​ម​) បាន​សរុប​ល​ចំនួន ៩៦៧​នាក់ ក្នុងនោះ ស្រី​ចំនួន ៤៤៦​។

​គួរ​បញ្ជាក់ថា នៅក្នុង​ឱកាស​នេះដែរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ក៏បាន​ឧបត្ថម្ភ​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល​នូវ​ថវិកា និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​ផងដែរ​៕ ឆដា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ