ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹក​ជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ពលរដ្ឋ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឱ្យ​បាន​ល្អ​ជាមួយ​កងទ័ពជើងគោក ចែក​ជូន​ស្បៀងអាហារ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អនុវត្ត​តាម​ការ​ណែនាំ​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សហការ​ឱ្យ​បាន​ល្អ​ជាមួយ​កងទ័ពជើងគោក ចែក​ជូន​ស្បៀងអាហារ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ឃើញ​ថា ថ្ងៃ​ទី​២៨ និង​២៩​មេ​សា អាជ្ញាធរ​ខណ្ឌ​នីមួយ​ៗ​បាន​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក ដោយ​បន្ត​ដឹក​ជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ​បន្ថែម​ទៀត នៅ​តាម​ខណ្ឌ​នីមួយ​ៗ នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ៖ នៅ​ថ្ងៃ​ទី​២៨ និង​២៩​មេ​សា ២​ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​ខណ្ឌ​នីមួយ​ៗ​បាន​បន្ត​សហការ​ជាមួយ​កងទ័ពជើងគោក បន្ត​ដឹក​ជញ្ជូន​ស្បៀងអាហារ​ទៅ​ជូន​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៣៧២០០​គ្រួសារ ក្នុង​នោះ​បាន​ដឹក​ជញ្ជូន​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី នៅ​ខណ្ឌមានជ័យ​ចំនូ​ន​៥៥០០​គ្រួសារ​, ខណ្ឌ​ពោធិ​សែន​ជ័យ​ចំនួន​១៨១០០​គ្រួសារ​, ខណ្ឌដង្កោ​៩០០​គ្រួសារ​, ខណ្ឌ​សែន​សុខ ៥០០​គ្រួសារ​, ខណ្ឌ​ព្រែក​ព្នៅ ៥០០​គ្រួសារ​, ខណ្ឌឫស្សីកែវ​ចំនួន​៣០០០​គ្រួសារ​, ខណ្ឌ​ជ្រោយចង្វារ ១០០០​គ្រួសារ​, ខណ្ឌដូនពេញ​ចំនួន​១៥០០​គ្រួសារ​, ខណ្ឌ​៧​មក​រា ១០០០​គ្រួសារ​, ខណ្ឌទួលគោក ១៣០០​គ្រួសារ​, ខណ្ឌចំការមន ៦០០​គ្រួសារ​, ខណ្ឌ​បឹង​កេងកង ១០០០​គ្រួសារ​, ខណ្ឌ​ច្បារ​អំពៅ​ចំនួន​១៣០០​គ្រួសារ និង​ខណ្ឌ​កំ​បូល​ចំនួន​១០០០​គ្រួសារ​។

គួរ​បញ្ជាក់​ថា ៖ កងកម្លាំង​ទ័ពជើងគោក អនុវត្ត​តាម​បទបញ្ជា​របស់​លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោក ចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ស្បៀងអាហារ​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត​នៅ​ក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដោយ​មាន​ដូច​ជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ីអ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ ខណៈ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ