ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញា​ពេជ្រ ចង់​សួរ​ព្រហ្ម​លិខិត​ពេល​ណា​ដើរ​បាន!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បង្ហោះ​ខ្លឹមសារ​របស់ ពៅ បញ្ញា​ពេជ្រ សបញ្ជាក់​ថា នាង​នៅ​តែ​លំបាក​ជាមួយ​ការ​តស៊ូ​មើលជំងឺ ហើយ​ស្មុគស្មាញ ដែល​រង់ចាំ​ដំណឹង​លទ្ធផល​បែប​ណា​។ យូរ​ឆ្នាំ​មក​ហើយ…

រាជធានី​ភ្នំពេញ ៖ ការ​បង្ហោះ​ខ្លឹមសារ​របស់ ពៅ បញ្ញា​ពេជ្រ សបញ្ជាក់​ថា នាង​នៅ​តែ​លំបាក​ជាមួយ​ការ​តស៊ូ​មើលជំងឺ ហើយ​ស្មុគស្មាញ ដែល​រង់ចាំ​ដំណឹង​លទ្ធផល​បែប​ណា​។ យូរ​ឆ្នាំ​មក​ហើយ តារាចម្រៀង​អ​ភ័​ព្ទ​សំឡេង​ស្រួយ​ស្រេស ពៅ បញ្ញា​ពេជ្រ នៅ​តែ​មិន​ទាន់​អាច​កម្រើក​ជើង​បាន​ឡើង​វិញ​។ នាង​នៅ​តែ​បន្ត​អង្គុយ​លើ​រទេះរុញ​ជា​ប្រចាំ​រាប់​ឆ្នាំ​ដដែល បើ​ទោះជា​ខំ​អំណត់ ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ តាំងសមាធិ ពង្រឹងស្មារតី​ម្តេច​ម្តា​យ៉ាងណា​។

តារា​ចិត្ត​ធន់​រូប​នេះ បាន​ព្យាយាម​ផ្តល់​កម្លាំងចិត្ត​អោយ​ខ្លួនឯង​យ៉ាង​ខ្លាំង​សម្បើម​ណាស់ ដើម្បី​នឹង​ភាព​ពិការ​ដែល​នាង​បាន​រង​គ្រោះ​ទាំង​នឹក​ស្មាន​មិន​ដល់​។ រាប់​ថ្ងៃ​រាប់​ខែ​មក​ហើយ ដែល​នាង​ឆ្លងកាត់​ភាព​លំបាកលំបិន​ជាមួយ​ការ​ព្យាបាល ដោយ​រំពឹង​ថា ពេល​ណាមួយ​មេឃ​ស្រឡះ​ឡើង​វិញ ទេវតា​នឹង​មើលឃើញ​ស្រោច​ជីវិត​នាង​អោយ​អាច​ក្រោកឈរ​ដើរ​បាន​ម្តងទៀត​។

ភាព​តតាំង​ហាក់​ធ្វើ​អោយ ពៅ បញ្ញា​ពេជ្រ ដែល​ខំ​ញញឹម ប្រយុទ្ធ​ជាមួយ​ឧបសគ្គ ហាក់​នៅ​ចង់​អស់ សង្ឃឹម​ម្តង​ៗ ព្រោះ​ការ​ចាំ​អ៊ុត​លទ្ធផល ហាក់​នៅ​ឆ្ងាយ​ទៅ​ៗ មិនឃើញ​ពន្លឺ​អ្វី​សោះឡើយ​។

ដោយសារ​កត្តា​បែប​នេះ ទើប​រូប​នាង​ផ្ទាល់​បាន​បង្ហោះ​ពាក្យ​ថា «​ចង់​សួរ​ព្រហ្ម​លិខិត​កាល​ដើរ​វិញ​! ឬ​បាន​ត្រឹមតែ​ស្រ​ម៉ៃ មិន​អាច​ដូច​ដើម​ឡើយ​»​។

បន្ទាប់​ពី ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​សារ​ខាងលើ​នេះ​ហើយ ធ្វើ​ឱ្យ​ហ្វេ​ន​ៗ​បានឃើញ​សំ​ណេ​រ​មួយ​ឃ្លា​នេះ នៅ​តែ​បន្ត​លើកទឹកចិត្ត ឱ្យ​នាង​ខំតស៊ូ បន្ត​ឡើង​ទៀត ធ្វើ​មិច​ដើម្បី​យកឈ្នះ​អោយ​បាន ត្រូវ​តែ​មាន​សេចក្តី​សង្ឃឹម​ជា​ប្រចាំ ហើយ​ជឿ​ថា នាង​អាច​នឹង​ធ្វើ​បាន​​ដល់​គោលដៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ