ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ជួប​វិបត្តិ​ខ្វះ​វ៉ាក់សាំង​កូ​វី​ដ ស្រប​ពេល​ចំនួន​អ្នក​ឆ្លង​បន្ត​បំបែក​កំណត់​ត្រា

2 ឆ្នាំ មុន

ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​បាន​និយាយ​ថា មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ទាំងអស់​នៅ​ក្នុង​រដ្ឋធានី​ម៉ុម​បៃ ត្រូវ​បិទទ្វារ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា នេះ​តទៅ ដោយសារ​តែ​ការ​ខ្វះខាត​វ៉ាក់សាំង​។…

ឥណ្ឌា ៖ អាជ្ញាធរ​ឥណ្ឌា​បាន​និយាយ​ថា មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ទាំងអស់​នៅ​ក្នុង​រដ្ឋធានី​ម៉ុម​បៃ ត្រូវ​បិទទ្វារ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៣០ ខែមេសា នេះ​តទៅ ដោយសារ​តែ​ការ​ខ្វះខាត​វ៉ាក់សាំង​។ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ដោយ​កូ​វី​ដ​១៩ ប្រចាំ​ថ្ងៃ​បន្ត​បំបែក​កំណត់​ត្រា​ពិភពលោក​។

បើ​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​រាយការណ៍​ថា ករណី​អ្នក​ឆ្លង​ថ្មី​មាន​ចំនួន ៣៨៦,៤៥២​នាក់​។ ខណៈ​ដែល​ចំនួន​អ្នក​ស្លា​.​ប់​បាន​កើនឡើង​ដល់ ៣,៤៩៨ នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ដែល​នាំ​ឱ្យ​អ្នក​ឆ្លង​សរុប​កើនឡើង​ជាង ១៨,៧​លាន​នាក់ និង​អ្នក​ស្លា​.​ប់​សរុប​កើន​ដល់ ២០៨,៣៣០​នាក់​។

ប៉ុន្តែ​បើ​តាម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជឿជាក់​ថា តួលេខ​នៃ​ករណី​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​ទី ២ នៅ​លើ​ពិភពលោក​មួយ​នេះ អាច​មាន​ចំនួន​ច្រើន​ជាង ៥ ទៅ ១០ ដង​នៃ​ចំនួន​ផ្លូវការ​។

ឥណ្ឌា​បច្ចុប្បន្ន​កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត ដោយ​មន្ទីរពេទ្យ​កំពុង​ខ្វះខាត​គ្រឿង​បរិ​ក្ឋា​រ​វេជ្ជសាស្ត្រ ជា​ពិសេស​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​។ ស្រប​ពេល​បញ្ហា​អស់ទាំង​នេះ គេ​ជឿ​ថា​នឹង​ធូរស្បើយ​មក​វិញ បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក កំពុង​តែ​ដឹក​ជញ្ជូន​ជំនួយ​សង្គ្រោះ​មក​ដល់​ប្រទេស​នេះ ជា​បន្តបន្ទាប់​៕ (​ដកស្រង់​ចេញពី CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ