ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំ​ចំនួន​៣​ត្រូវ​បិទ​ខ្ទប់​មិន​ឱ្យ​ចេញ បន្ទាប់​កម្មករ​កម្មការិនី​ចំនួន​២៦​នាក់​រក​ឃើញ​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បើ​ម​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃុំ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ឃុំ​រកា​អារ ឃុំ​ស្ដៅ និង​ឃុំ​ពាមជីកង ក្នុងស្រុក​កងមាស ដែល​បាន​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩…

ខេត្តកំពង់ចាម ៖ បើ​ម​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ឃុំ​ចំនួន​៣ ក្នុង​នោះ​រួម​មាន ឃុំ​រកា​អារ ឃុំ​ស្ដៅ និង​ឃុំ​ពាមជីកង ក្នុងស្រុក​កងមាស ដែល​បាន​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ​១៩ ទៅ​លើ​កម្មករ កម្មការិនី​ចំនួន​២៦​នាក់ ហើយ​ក៏​ត្រូវ​បាន​បិទ​ខ្ទប់​ឃុំ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​នោះ​ទេ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ រីក​រាលដាល​ឆ្លង​ចូល​ទៅ​ក្នុង​សហគមន៍ ជា​មួយ​នោះ​អាជ្ញាធរ​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់​អនាម័យ​ក្នុង​ការ​រស់នៅ​ផង​ដែរ​។

លោក ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នា​២០២១​នេះ​ថា បន្ទាប់​ពី​ប្រជុំ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ដោយ​ធ្វើ​ឡើង​នៅ​សាលាខេត្ត​ដែល​ចំណាយពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ។ ហើយ​នៅ​ពេល​រសៀល ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ អមដំណើរ​ដោយ​សហការី បាន​អញ្ជើញ​ចុះ​ពិនិត្យ​តាម​គោលដៅ​នៅ​ក្នុង​ឃុំ​ទាំង​៣​ខាងលើ​ដែល​បាន​បិទ​ខ្ទប់ ក្រោយ​ពី​បាន​រក​ឃើញ​កម្មករ​កម្មការិនី​កើត​ជំងឺ​កូ​វី​ដ ដែល​ធ្វើការ​នៅ​រោងចក្រ ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល ជាប់​ព្រំប្រទល់​ជាមួយនឹង​ខេត្តកំពង់ចាម​។

អភិបាលស្រុក​កងមាស ប្រាប់​បន្ត​ថា តាម​រយៈ​ការ​យក​សំណាក​ទៅ​ពិនិត្យ​នៅ​រាជធានី​ភ្នំពេញ ក្នុង​នោះ​កម្មករ​កម្មការិនី​ចំនួន​២៤​នាក់​ត្រូវ​បាន​រក​ឃើញ​ថា វិជ្ជមាន​កូ​វី​ដ​១៩ និង​បន្ទាប់​មក​ទៀត​ក​ក៏​រក​ឃើញ​២​នាក់​បន្ថែម​ទៀត គឺ​ឡើង​ដល់​២៦​នាក់​។ ហើយ​ក្នុង​ដំណើរ​ចុះ​បំពេញបេសកកម្ម ដើម្បី​ពង្រឹង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ពិនិត្យ​កម្លាំង​សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​ត្រង់​គោលដៅ​ស្ពាន​ស្ដៅ ព្រំប្រទល់​ជាប់​ស្រុក​មុខកំពូល ក្នុង​នោះ​ក៏​បាន​ពង្រឹង​មិន​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ស្ដៅ ចាក​ចេញពី​ភូមិ ក្រោយ​ពី​ត្រូវ​បាន​បិទ​ខ្ទប់​។ ហើយ​អ្នក​នៅ​មុខកំពូល ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​តំបន់​បិទ​ខ្ទប់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជំងឺ​នេះ​រីកសាយ​ភាយ​ទៅ​កន្លែង​ផ្សេង​ទៀត​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ពិនិត្យ​នៅ​អគារ​វិទ្យាល័យ​កង​តា​ណឹ​ង ត្រៀម​ធ្វើ​កន្លែង​ច​ត្តា​ឡី​ស័ក ដែល​អាច​ដាក់​មនុស្ស​បាន​ប្រមាណ​៣០០​នាក់ វិទ្យាល័យ​ខ្ចៅ ក៏​នឹង​ត្រៀម​ធ្វើ​កន្លែង​ច​ត្តា​ទ្បី​ស័ក​ផង​ដែរ​។​ហើយ​នៅ​គោលដៅ​វិទ្យាល័យ​ពាមជីកង ក៏​ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ដើម្បី​សម្រាប់​ដាក់​កម្មករ កម្មការិនី ។

ជាមួយ​នោះ​ឯកឧត្តម អ៊ុ​ន ចាន់​ដា អភិបាលខេត្ត ក៏​បាន​ជួប​សំណេះសំណាល​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៧៥​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ស្តា​ត​បាល់ទាត់ ទល់មុខ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កងមាស ព្រមទាំង​បាន​ណែនាំ​អោយ​ពួក​គាត់​ត្រូវ​ខិតខំ​គោរព​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ ក៏​ដូច​ជា ជំនាញ​សុខាភិបាល​ត្រូវ​អនុវត្ត «៣​កុំ ៣​ការពារ​» និង​ខិតខំ​ថែរក្សា​សុខភាព​ឲ្យ​បាន​ប្រសើរ​។

អភិបាលស្រុក​កងមាស​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​នោះ កម្លាំង​សុខាភិបាល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បន្ត​យក​សំណាក​​ពី​កម្មករ​កម្មការិនី​បម្រើ​ការងារ​នៅ​រោងចក្រ​ស៊ិ​ក​ផ្លើស ក្រោយ​ពី​បាន​ត្រឡប់​មក​លំនៅ​ឋាន​ក្នុងស្រុក​កងមាស​វិញ​។ ហើយ​ក៏​មិន​ទាន់​មាន​តួលេខ​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​បន្ថែម​នៅឡើយ​ទេ គឺ​កំពុង​តែ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ