ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខណ្ឌ បើកយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ជូន​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០២១​នេះ…

រាជធានី​ភ្នំពេញ​ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​មេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជា​អធិបតីភាពក្នុងយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វី​ដ​១៩ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​ក្រហម ទីតាំង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្ដាល ដែល​មាន​ចំនួន៤​ខណ្ឌ គឺ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំ​បូល និង​ខណ្ឌដង្កោ​។

ទីតាំង​ដែល​ត្រូវ​រៀបចំ​ធ្វើ​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល រៀបចំ​ឡើង​នៅ​ក្នុង​ទីតាំង​មូលដ្ឋាន​កងទ័ពនៃ​កងពលតូច​លេខ​៧០​ ។

កងពលតូច​លេខ​៧០ទទួល​បន្ទុក​រៀបចំ​ការងារ​ចាក់​វ៉ាក់សាំង​នៅ​តំបន់​ក្រហម ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ សម្រាប់​ដំណើរការ​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២១តទៅ​។ ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រសួងសុខាភិបាល​ យុទ្ធនាការចាក់វ៉ាក់សាំង​ស្អែកនេះ គឺសម្រាប់ពលរដ្ឋរស់នៅ​តំបន់ក្រហម​(ដូសទី១) ​។ ហើយយុទ្ធនា​ការ​ចាក់​ទាំងដូសទី១ និងដូសទី២នៅតំបន់ក្រហមនេះ គឺខាងយោធាទទួលខុសត្រូវ ។

ក្នុង​នោះ មាន​ដូច​ជា ​៖
*​ខណ្ឌមានជ័យ (០៣​ក្រុម​)
• សង្កាត់​ស្ទឹង​មាន​ជ័យ​១ សាលា​បឋម​សិក្សា​សឡា
• សង្កាត់​ស្ទឹង​មាន​ជ័យ​២ សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ
• សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ផ្សារ​បុរី​លឹ​ម​ឈាង​ហាក់

*​ខណ្ឌ​ពោធិ៍​សែន​ជ័យ (០៣​ក្រុម​)
• សង្កាត់​ចោម​ចៅ​១ រោងចក្រ​សាន់​តិច (​ផ្លូវ​វេ​ង​ស្រេង​)
• សង្កាត់​ចោម​ចៅ​២ សាលា​បឋម​សិក្សា​គោក​បញ្ជាន់
• សង្កាត់​ចោម​ចៅ​៣ ទីបញ្ជាការ​កងពលតូច​លេខ​៧០ (​ចោម​ចៅ​)៕ ដោយ៖ សុខ សារ៉ាយ ​

អត្ថបទសរសេរ ដោយ