ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​លឿងទុំ ៣​សង្កាត់​ក្នុង​ខណ្ឌដូនពេញ​ត្រូវ​បាន​បិទ​ទាំងស្រុង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំបន់​លឿងទុំ ចំនួន​៣​សង្កាត់​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា និង​ព្រឹក​ដោយ​ហាម​ចេញចូល​លើកលែងតែ​៣​ករណី ។ ដោយ​ទុក​តែ​ច្រក​ចេញចូល​ចំនួន​៤​កន្លែង ដើម្បី​ត្រួតពិនិត្យ…

រាជធានី​ភ្នំពេញ ៖ តំបន់​លឿងទុំ ចំនួន​៣​សង្កាត់​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ទាំងស្រុង កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា និង​ព្រឹក​ដោយ​ហាម​ចេញចូល​លើកលែងតែ​៣​ករណី ។

ដោយ​ទុក​តែ​ច្រក​ចេញចូល​ចំនួន​៤​កន្លែង ដើម្បី​ត្រួតពិនិត្យ សម្រួល​ដល់​មន្ត្រីរាជការ​កងកម្លាំង​ប្រជាពលរដ្ឋ​ដែល​មានធុរៈ និង មាន​ឯកសារ​ចេញចូល​ត្រូវ​តែ​ប៉ុណ្ណោះ ។

សង្កាត់​ចំនួន​៣ ដែល​សាលា​រាជធានី​ភ្នំពេញ​ចាត់ទុកជា​តំបន់​លឿងទុំ​ក្នុង​ខណ្ឌដូនពេញ គឺ​សង្កាត់​ផ្សារ​កណ្តាល​១ សង្កាត់​ផ្សារ​កណ្តាល​២ និង​សង្កាត់​ផ្សារ​ចាស់ ។ សង្កាត់​ទាំង​បី​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៣០០០​គ្រួសារ ។

តាម​ព័ត៌មាន​អោយ​ដឹង​ថា បន្ទាប់​ពី​វិធាន​ការណ៍​បែងចែក​តំបន់​ជា ៣​ថ្នាក់ ក្រហម , លឿងទុំ និង​តំបន់​លឿន អាជ្ញាធរ និង​សមត្ថកិច្ច ក៏​បាន​ធ្វើការ​រឹត​បណ្តឹង​តំបន់​ក្រហម ដែល​ជា​តំបន់​ភូមិសាស្ត្រ​មួយ ដែល​មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​សហគមន៍ ។

តាម​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា ៖ ផ្លូវ​ដែល​ជា​ច្រក ចេញចូល​ត​បន់​លឿង​ខាងលើ​ចំនួន​៤​ទីតាំង ត្រូវ​បាន​បិទ​ខ្ទប់ និង​ត្រូវ​បាន​ដាក់​បា​រ៉ា​ស់​ចងខ្សែ​បិទ​ទាំងស្រុង ហាម​ចេញចូល​បើក​អោយ​ចេញចូល តែ​ត្រូវ​មាន​ឯកសារ​ត្រឹមត្រូវ ។

នៅ​ព្រឹក ថ្ងៃ​ទី​៣០​នេះ​ដែរ កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ដឹកនាំ​ដោយ លោក គឹ​ម វុ​ត្ថា ប្រធាន​ប្រជា​ការពារ​ខណ្ឌដូនពេញ​បើក​យុ​ទ្ធា​ការ​បណ្តេញ​អ្នកលក់​ត្រី​សាច់​បន្លែ​ឲ្យ​ចាក់​ចេញពី​ក្នុង​លឿងទុំ​ជា​ដាច់ខាត​មិន​ឲ្យ​បន្ត​លក់ដូរ​ក្នុង​នៅ​តំបន់​ខាងលើ​នោះ​ទេ ។ ហើយ​ចាត់វិធានការ​នេះ​ក៏​ពុំ​មាន​បាតុភាព​អ្វី​នោះ​ទេ បើ​ទោះបីជា យ៉ាងណា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​លឿងទុំ​សង្កាត់​សង្កាត់​ផ្សារ​កណ្តាល​១ សង្កាត់​ផ្សារ​កណ្តាល​២ និង​សង្កាត់​ផ្សារ​ចាស់​អាច ចេញចូល​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ