ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្លាញទ្រព្យគេហើយនៅមុខឌឺទៀត​ជាង​សាក់​រូប​​ម្នាក់នេះ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជាង​សាក់​រូប​ម្នាក់​ដែល​ទំនង​បែក​ថ្នាំ​ដល់​កំរិត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នៅ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ​បាន​យក​ដុំ​ថ្ម​គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​និង​របស់​រដ្ឋ​។…

ខេត្តបាត់ដំបង​៖ ជាង​សាក់​រូប​ម្នាក់​ដែល​ទំនង​បែក​ថ្នាំ​ដល់​កំរិត ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា នៅ ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ​បាន​យក​ដុំ​ថ្ម​គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​និង​របស់​រដ្ឋ​។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ លី ស៊ីង​ហាក់ ហៅ អ៊ូ​ក ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​ជាង​សាក់​រូប រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ជន​នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​អន្តរា​គម​ន៏​ឃាត់ខ្លួន​ភ្លាម​ៗ ពេល​កំពុង​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​ជា​ច្រើន​ដុំ​គប់​លើ​ផ្ទះ និង ខូចខាត​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត​របស់​ប្រជាពលរដ្ឋ​ចំនួន​០២​គ្រួសារ​ដែល​នៅ​ក្បែ​ថែម​ទាំង​ធ្វើ​ឲ្យ​ប៉ះពាល​សាលារៀន​ទៀត​ផង​។

របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​០២​នាក់​ដែល​រង​គ្រោះ​មាន ម្នាក់​ឈ្មោះ អ៊ឹ​ម ស៊ី​ណា ហៅ មុំ ភេទ​ស្រី​អាយុ​៥៣​ឆ្នាំ មុខរបរ​គ្រូបង្រៀន និង​ម្នាក់​ទៀត ឈ្មោះ តេ​ង យ៉ា​រី ភេទ​ប្រុស​អាយុ​៦៦ ឆ្នាំ មុខរបរ​យោធា រស់នៅ​កន្លែង​កើតហេតុ​។ បើ​តាម​មន្ត្រី​កង​រាជអាវុធហត្ថ ដែល​បាន​ចុះ​ទៅ​សួរនាំ និង​បាន​ស្រង់​ចម្លើយ​អ្នក​ភូមិ​ថា គេ​គ្មាន​រឿង​ទំនាស់​ឬ​ឈ្លោះប្រកែក​ជាមួយ​ជាង​សាក់​រូប​ម្នាក់​នេះ​ទេ មុន​ពេល​ជន​នេះ​បង្ក​ហឹ​ង្សា ស្រាប់តែ​សុខ​ៗ​ជន​វង្វេងស្មារតី​នេះ​យក​ដុំ​ថ្ម​គប់​លើដំបូល​ផ្ទះ​អ្នក​ភូមិ គប់​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្សេង​ៗ​ទៀត​អស់​ជា​ច្រើន​។ មិនតែប៉ុណ្ណោះ​ ជន​បែក​ថ្នាំ​នេះ​គប់​បំផ្លាញ​ដល់​សាលារៀន​នៅ​ក្បែរ​នោះ​ទៀត​។

ពាក់ព័ន្ធ​នឹង​ការ​ខូចខាត បើ​តាម​របាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា សម្ភារ​:​ដែល​ខូចខាត​រួម​មាន​៖ ដំបូល​ក្បឿង​. កញ្ចក់​បង្អួច​ចំនួន​០២​ផ្ទាំង​. ព្រះ​ភូមិ​ចំនួន​០១. កំ​ពិត​Passapps​ផ្នែក​ខាងក្រោយ​០១​គ្រឿង​. កំ​ពិត​គូថ​រថយន្ត ម៉ាក MG RX5 ផ្នែក​ខាងក្រោយ​ចំនួន​០១​គ្រឿង​. កំ​ពិត​ស្លាក​យីហោ​សាលារៀន​០១ ផ្ទាំង​និង​ប្រអប់​ភ្លើង​ចំនួន​០១​។ ពេល​នេះ​ជនសង្ស័យ​កំពុង​ត្រូវ​បាន​សួរនាំ នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ