ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​អ្នក​លឿង បើក​អោយ​ដំណើរការ​ចរាចរណ៍​ចេញ​-​ចូល​ឡើងវិញ​ហើយ​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​៖ ប្រជាពលរដ្ឋ ៤​ឃុំ គឺ​ឃុំ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ខ​) ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ច​ញ​-​ចូល…

ខេត្តព្រៃវែង​៖ ប្រជាពលរដ្ឋ ៤​ឃុំ គឺ​ឃុំ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ខ​) ឃុំ​អ្នក​លឿង និង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ច​ញ​-​ចូល ដោយសារ​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ជា​បន្តបន្ទាប់ ក្នុង​ឃុំ​ព្រែក​ខ្សាយ​(​ខ​) កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ នាពេល​កន្លងមក​។

​បច្ចុប្បន្ន​ស្ថានភាព ក្នុង​ឃុំ​ទាំង ៤​នេះ មាន​សភាព​ស្ងប់ស្ងាត់ ពុំមាន​ការបង្ក​ហានិភ័យ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ បាន​ដំណើរ​ការចេញ​-​ចូល ក្នុងការ​ប្រកបមុខរប​រ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃនោះ រដ្ឋបាលខេត្ត​ព្រៃវែង បាន​បើក​អោយ​ដំណើរការ​ចរាចរណ៍​ចេញ​-​ចូល​ឡើងវិញ ក្នុង​ឃុំ​ទាំង ៤ នៅ​តំបន់​អ្នក​លឿង ចាប់​ពីថ្ងៃ​ចុះហត្ថលេខា នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១ តទៅ​។

​ក្នុងនោះដែរ ដើម្បី​បង្ការ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ចូលក្នុង​សហគមន៍ ពិសេស​ព្រឹ​ត្ត​ការណ៍​”​សហគមន៍ ២០​កុម្ភៈ ២០២១” រដ្ឋបាលខេត្ត​ព្រៃវែង ក៏បាន​ប្រកាស​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បន្ត​អនុវត្តន៍​អោយបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ និង​វិធានការ​នានា ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល សំដៅ​កាត់ផ្តាច់​នូវ​ខ្សែចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​អនុវត្តន៍​នូវ​វិធានការ “៣​ការពារ និង​៣​កុំ​”៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ