ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផ្អាក​ការ​ចេញ​-​ចូលនៅភូមិ​ចំនួន​២​ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​-១៩​​ចំនួន៦នាក់​

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង​ ៖ ​បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៦​នាក់​នៅ​ក្នុង​ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ

​ខេត្តព្រៃវែង​ ៖ ​បន្ទាប់​ពី​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩​ចំនួន​៦​នាក់​នៅ​ក្នុង​ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រ​ដ្ឋ​បាល​ខេត្តព្រៃវែង បាន​សម្រេច​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការ​ចរាចរណ៍​ចេញ​-​ចូល ក្នុងភូមិ​សាស្ត្រ​ចំនួន​២​ភូមិ គឺ​ភូមិ​ត្រពាំង​ធំ និង​ភូមិ​ឆ្អឹង​ពស់ ឃុំ​ពាន​រោង ចាប់ពី​ម៉ោង​០០.០០​នាទី ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២១​នេះ ។​

ករណី​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​៦​នាក់​នេះ គឺ​សុទ្ធតែ​អ្នក​វិល​ត្រឡប់​ពី​រាជធានី​ភ្នំពេញ​ មក​ចូល​មូលដ្ឋាន​របស់​ខ្លួន​។​ ដោយឡែក ​ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ទាំង​៦​នាក់​ក្នុងភូមិ​សាស្ត្រ​ភូមិ​ទាំង​២​ខាងលើ​ បាន​ធ្វើ​ដំណើរ​ចរាចរណ៍​ក្នុងភូមិ​ដែល​អាច​បង្ក​ហានិភ័យ​ចម្លង​នូវ​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍ ដូចនេះ​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល និង​កាត់​ផ្តាច់​នូវ​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ពី​សហគមន៍​មួយ ទៅ​សហគមន៍​មួយ ក៍​ដូច​ជា​ដើម្បី​ការពារ​អាយុជីវិត​បងប្អូន​ប្រជា​ពលរ​ដ្ធ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម ក្នុង​ព្រឹ​ត្ត​ការណ៍​”​សហគមន៍ ២០​កុម្ភៈ ២០២១” រ​ដ្ធ​បាល​ខេត្តព្រៃវែង​បាន​បិទ​ការ​ចេញ​-​ចូល​ចំនួន​២​ទីតាំង​។

ដោយ​គោលដៅ​ទី​1:​ចំណុច​ផ្លូវបំបែក​ជា​បួន​មុខ​ក្លោ​ង​ទ្វារ​វត្ត​រកា ព្រំប្រទល់​ភូមិ​ត្រពាំង​ធំ និង​ភូមិ​កូន​ពោធិ៍ ឃុំ​ពាន​រោង​។ -​គោលដៅ​ទី​2:​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​កូន​ពោធិ៍ ព្រំប្រទល់​ភូមិ​ឆ្អឹង​ពស់ និង​ភូមិ​ព្រៃនគរ ឃុំ​ពាន​រោង​។ ការ​ផ្អាក​ចរាចរណ៍​ចេញ​-​ចូល​បណ្តោះអាសន្ន​នេះ នឹង​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 មាន​សភាព​ធូរស្រាល រ​ដ្ធ​បាល​ខេត្តព្រៃវែង នឹង​ជូនដំណឹង​ពេល​ក្រោយ​៕ ដោយ៖ ស៊ឹមសាន់

អត្ថបទសរសេរ ដោយ