ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរស្រុកកែវសីមា និងមន្រ្តីឧទ្យានុរក្សដែន​ជម្រកសត្វព្រៃកែវសីមា អប់រំបុរសម្នាក់ និងដកហូតម៉ូតូ២គ្រឿង

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ហឿន សុខណា អភិបាលរងនៃគណៈអភិបាលស្រុកកែវសីមា បានដឹកនាំក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា សហការជាមួយក្រុមការងារអភិរក្សរបស់ដែនជម្រកសត្វព្រៃកែវសីមា…

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក ហឿន សុខណា អភិបាលរងនៃគណៈអភិបាលស្រុកកែវសីមា បានដឹកនាំក្រុមការងារលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកកែវសីមា សហការជាមួយក្រុមការងារអភិរក្សរបស់ដែនជម្រកសត្វព្រៃកែវសីមា ចុះល្បាតក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា និងក្នុងតំបន់អនុវត្តគម្រោង REDD+ ដែលគាំទ្រដោយគម្រោងរបស់អង្គការ WCS ក្នុងនោះបានទប់ស្កាត់បទល្មើសកាប់រុករាន ហើយធ្វើកិច្ចសន្យា ព្រមាន និងអប់រំណែនាំមនុស្សម្នាក់ និងដកហូតម៉ូតូ ២គ្រឿង។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារ បានចុះទៅដល់ទីតាំងចាប់ពីចំណុចក្រោយស្នាក់ការកែវសីមា ដល់ចំណុចស្រែល្វី ហើយសង្កេតឃើញថា ដីដែលបានកាប់រានចន្លោះឆ្នាំ២០១៨ -២០២១ ដោយខុសច្បាប់ បាន និងកំពុងដាំដុះដំឡូងមី រួចរាល់ប្រមាណ ១០%-១៥%។

​ទីតាំងចាប់ពីចំណុចក្រោយសាលាស្រុកកែវសីមា ដល់ចំណុចព្រំដែនសង្កេតឃើញថា ដីដែលបានកាប់រានខុសច្បាប់ ចន្លោះឆ្នាំ​២០១៨-២០២១ បានកំពុងដាំដុះដំឡូងមីរួចរាល់ ប្រមាណ៥០%។

​ក្នុងនោះ កម្លាំងអាជ្ញាធរសមត្ថកិច្ចចចម្រុះ បាន​ដកហូតម៉ូតូច្នៃចំនួន ០២គ្រឿង នៅចំណុចទីតាំងដីព្រៃ ដែលមន្រ្តីឧទ្យានុរក្ស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្នុងនោះ ក៏បានធ្វើកិច្ចសន្យាដោយព្រមាន និងអប់រំណែនាំមនុស្សម្នាក់ ហើយហាមប្រាមការចូលក្នុងតំបន់ ដែលត្រូវហាមឃាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ