ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី ត្រៀមទីតាំងបូជាសពអ្នក​ស្លា.ប់ដោយកូវីដ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ គិតត្រឹមព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានត្រៀមរួចរាល់ជាស្រេចនូវទីតាំងបម្រុងទុកបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។ ​លោក ទូច រស្មី…

ខេត្តមណ្ឌលគិរី៖ គិតត្រឹមព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានត្រៀមរួចរាល់ជាស្រេចនូវទីតាំងបម្រុងទុកបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩។

​លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី បាន​ឲ្យដឹងថា ទីតាំង ដែលអាជ្ញាធរត្រៀមសម្រាប់បញ្ចុះសព និងបូជាសព អ្នក​ដែលស្លាប់ ដោយសារជំងឺកូវីដ១៩ មានចំនួនពីរទីតាំង ដែលមួយ ត្រូវសាងសង់ឡើង នៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ និងមួយកន្លែងទៀត នៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា​។

លោក ទូច រស្មី បន្តថា ការសាងសង់ឈាបដ្ឋាននេះ ក្រុមការងារ បានសម្រេចយកទីតាំង ដែលមានសុវត្ថិភាព នៅឆ្ងាយពីទីប្រជុំ និងមានទីធ្លាធំទូលាយ ដែលនេះ ជាការគិតគូរទុកជាមុន ជៀសវាងពីហានិភ័យនានា។

គិតត្រឹមល្ងាចថ្ងៃទី២៧ មេសា ឆ្នាំ​២០២១ នៅទូទាំងខេត្តមណ្ឌលគិរី មានអ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលបានឆ្លងក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត​។

ក្រៅពីអ្នកជំងឺទាំងបីនាក់ ចំណុចលំនៅឋានរបស់ពួកគាត់ អាជ្ញាធរបានបិទខ្ទប់ជាបណ្តោះអាសន្ន ដែលមានអ្នកធ្វើចត្តាឡីស័ក នៅតាមផ្ទះ ដែលត្រូវបិទខ្ទប់ ចំនួន ៣៥គ្រួសារ​៕ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ