ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជនសង្ស័យរត់ប្រសាចពេញព្រៃបាត់​អស់ ខណៈមន្ត្រីឧទ្យានុរក្សចុះល្បាត​

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​មេសា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​ពូ​គង់ និង​ស្នាក់​ការ​ភ្នំ​សេវានៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ចុះ​ល្បាត​ដល់​ចំណុច​អូរ​កាច់ចង្កេះដែលជាទី​តាំង​​ធ្លាប់​ទទួល​រង​ការ​កាប់​រាន​ដី​ព្រៃ និង​ជាប់​បណ្តឹង​ក្នុង​បទល្មើស​ធន​ធានធម្មជាតិលើ​អញ្ញាត្តជន ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ…

ខេត្តមណ្ឌលគិរី ៖ កាលពីព្រឹក​ថ្ងៃ​ទី​២៧ ​មេសា ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ស្នាក់​ការ​ពូ​គង់ និង​ស្នាក់​ការ​ភ្នំ​សេវានៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​ចុះ​ល្បាត​ដល់​ចំណុច​អូរ​កាច់ចង្កេះដែលជាទី​តាំង​​ធ្លាប់​ទទួល​រង​ការ​កាប់​រាន​ដី​ព្រៃ និង​ជាប់​បណ្តឹង​ក្នុង​បទល្មើស​ធន​ធានធម្មជាតិលើ​អញ្ញាត្តជន ស្ថិត​ក្នុងភូមិ​ពូ​គង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ហើយ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៦​នាក់ កំពុង​ធ្វើ​សកម្មភាព​លួច​ដាំដំឡូង​លើ​ដី​ដូចដែល​បាន​រៀបរាប់​ខាងលើ​។

ប៉ុន្តែអ្វីដែលសោកស្តាយ ខណៈនោះ​ត្រូវក្រុមជនសង្ស័យ​ដឹងបាន​រត់គេច​ខ្លួន​បាត់​អស់​ បន្សល់​ទុក​តែ​ម៉ូតូ​ចំនួន​២​គ្រឿង ម៉ាក​វ៉េវ គ្មាន​ស្លាក​លេខ ពណ៌​ខៀវ​លាយ​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​ស៊ី​រ៉ូ​ស ពណ៌​ខ្មៅ​លាយ​ក្រហម​។

បច្ចុប្បន្ន​ ក្រុមការងារ​បាន​នាំយក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​បរិស្ថាន​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដើម្បី​ស្រាវជ្រាវ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​នោះ ត្រូវក្រុមការងារ​បាន​ប្រទះ​ឃើញ​ដានជើង​សត្វ​ខ្ទីង ដែល​ត្រូវ​បាន​កត់ត្រា​បញ្ចូល​ទៅ​ក្នុង​ទិន្នន័យ SMART ផង​ដែរ និង​អំពាវនាវ​ឲ្យ​មានការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ ៕

អត្ថបទសរសេរ ដោយ