ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេយ្យវត្ថុ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​នាំ​យក​ទៅ​ប្រគេន​ដល់​អារាម​ទូ​ទាំង​រាជធានី​ភ្នំពេញ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី២៦ ​មេ​សា ឆ្នាំ​២០២១ លោក ជិន ប៊ុ​ន​ធឿ​ន និង​ក្រុមការងារ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ​ ៖ នៅ​រសៀល​ថ្ងៃ​ទី២៦ ​មេ​សា ឆ្នាំ​២០២១ លោក ជិន ប៊ុ​ន​ធឿ​ន និង​ក្រុមការងារ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ហ៊ុន​សែន បាន​នាំ​យក​ទេយ្យវត្ថុ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​មាន​អង្ករ និង​ជា​គ្រឿង​ឧបភោគ បរិភោគ ជា​ច្រើន​មុខ​ទៅ​ប្រគេន​វត្ត​ចំនួន ០៨​ទៀត​គម្រប់ ១៥០​វត្ត​ទូ​ទាំង​រាជធានី​ភ្នំពេញ ។

លោក ជិន ប៊ុ​ន​ធឿ​ន បាន​នាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដល់ សម្តេច ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ទាំងអស់​ដែល​កំពុង​ទទួល​រង​ផល​ប៉ះពាល់​នូវ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយសារ​ជម្ងឺ​កូ​វី​ដ​-១៩​នា​ពេល​នេះ​។ ព្រោះ​ក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ចូល​ក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មានការ​បិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ក្នុង​នោះ​ផង​ដែរ​ព្រះសង្ឃ​មិន​អាច​បិណ្ឌ​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ​ក៏​មិន​អាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​ដូច​ពេល​មុន​បាន​ដែរ ទើប​សម្ដេច​តេ​ជោ​ទាំង​ទ្វេ​លោក​បាន​គិតគូរ​អំពី​ទុក្ខ​លំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​តាម​ទី​អារាម​នានា​។

វត្ត​ដែល​បាន​ទទួល​ទេយ្យវត្ថុ​របស់​សម្តេច និង​សម្តេច​កិត្ត​នៅ​ពេល​នេះ​ចំនួន ០៨​វត្ត មាន​ដូច​ជា​:
១-​ឧណ្ណាឡោម​(​សម្តេច​អគ្គ​ទេព វង្ស​)
២-​វត្ត​បុ​ទុម មាន​សម្តេច ២​ព្រះ​អង្គ​(​សម្តេច ន​ន្ទ ង៉ែត និង​សម្តេច បូ គ្រី​)
៣-​ចំពុះក្អែក (​សម្តេច អំ លឹ​ម​ហេង​)
៤-​វត្ត​ប្រាសាទ​(​ព្រះ​អង្គ សោម ស៊ី​ម​)
៥-​វត្ត​សំរោង​អណ្តែត​(​សម្តេច រ័​ត្ន សា​រឿ​ន​)
៦-​វត្ត​លង្កា​(​សម្តេច សៅ ច័ន្ទ​ថុ​ល​)
៧-​វត្ត​មុនី​ប្រសិទ្ធិ​វង្ស​(​សម្តេច មួ​ង រ៉ា​)
៨-​វត្ត​ច័ន្ទ​បុរី​វង្ស​(​សម្តេច ណ​យ ច្រឹ​ក​)

សម្រាប់​ទេយ្យវត្ថុ​ក្នុង​វត្ត​នីមួយ​ៗ​ទទួល​បាន​រួម​មាន​:
១-​អង្ករ​ចំនួន ០១​តោន
២-​ត្រីខ​ចំនួន​២​កេស​មាន ២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង
៣-​មី​ចំនួន ២០​កេស​តូច
៤- ទឹក​ផ្លែ​ឈើ​គ្រប់មុខ​ចំនួន ១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)
៥-​ទឹកដោះគោ​ខាប់​ចំនួន ០២​កេស​ធំ (​ស្មើ ៩៦​កំប៉ុង​)
៦-​កាហ្វេ​ចំនួន ០៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)
៧-​តែ​ចំនួន ០២​គីឡូក្រាម
៨-​ស្ករស​ចំនួន ០១​បេ​(​មាន ២៥ គីឡូក្រាម​)
៩-​អំបិល​ចំនួន ០១​បេ​(​មាន​១០​គីឡូក្រាម​)
១០-​ទឹកត្រី​ចំនួន ០៥​យួរ​(​ក្នុង ០១​យួរ​មាន ០៦ ដប​)
១១-​ទឹកស៊ីអ៊ីវ​ចំនួន ០៥​យួរ (​ក្នុង ០១​យួរ​មាន ០៦ ដប​)
១២-​ប៊ី​ចេ​ង​ចំនួន ០១​បេ​(​មាន​២៥​គីឡូក្រាម​)៕

អត្ថបទសរសេរ ដោយ