ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ថត​ឆ្អឹង​ដោយ​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ធូ សា​រ៉ា​ម៉េ​ត ឯកទេស​ជំងឺមហារីក លោកស្រី​វេជ្ជបណ្ឌិត ម្លិះ រ​ដ្ឋា ឯកទេស​ជំងឺមហារីក​កុមារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ធូ សា​រ៉ា​ម៉េ​ត ឯកទេស​ជំងឺមហារីក លោកស្រី​វេជ្ជបណ្ឌិត ម្លិះ រ​ដ្ឋា ឯកទេស​ជំងឺមហារីក​កុមារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បកស្រាយ​ថា ៖ ការ​ថត​ឆ្អឹង​ស៊ី​នទី​ក្រា​ហ្វី (Bone scintigraphy) ដោយ​ម៉ាស៊ីន​កា​ម៉ា​កាមេរ៉ា (Gamma Camera) គឺជា​ការ​ថតរូប​ភាព​នុយក្លេអ៊ែរ​ដ៏​ទំនើប​មួយ ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ទាក់ទង​នឹង​ជំងឺ​ឆ្អឹង ជូន​អ្នកជំងឺ​មហារីក និង​ជំងឺ​ផ្សេង​ទៀត​។

ក​) រោគវិនិច្ឆ័យ​នូវ​បញ្ហា​ឆ្អឹង​រួម​មាន​៖

  • មហារីក​ដែល​បាន​រាលដាល​ទៅ​ឆ្អឹង​ពី​កន្លែង​ផ្សេង (bony metastasis)
  • ជំងឺមហារីក​មាន​ប្រភព​ពី​ឆ្អឹង (Cancer originating in bone)
  • បាក់ឆ្អឹង (stress fracture)
  • ជំងឺ​រលាក​សន្លាក់ (Arthritis)
  • ជំងឺ Paget របស់​ឆ្អឹង (Paget’s disease)
  • ការ​រលាក​ខួរឆ្អឹង (osteomyelitis)
  • ការ​ផ្គត់ផ្គង់​ឈាម​ខ្សោយ​ទៅ​នឹង​ឆ្អឹង​ឬ​ស្លាប់​នៃ​ជាលិកា​ឆ្អឹង (avascular necrosis)​។

ខ​) ដំណើរការ ថត​ឆ្អឹង​ស៊ី​នទី​ក្រា​ហ្វី ៖

  • សូម​ប្រាប់​បុគ្គលិក​ពេទ្យ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ
  • មិន​ចាំបាច់​តម​អាហារ និង​ធ្វើតេស្ត​ឈាម​ទេ
  • ចាក់​ថ្នាំ (MDP Tc99m) ហើយ​បន្ទាប់​មក​រង់ចាំ​មុន​ពេល​ថត ២ ទៅ ៣​ម៉ោង
  • ថត​រយៈពេល ៣០​នាទី​។

គ​) ចំណុច​សំខាន់​ៗ​គួរ​ចង​ចាំ ៖
ការ​ថត​ឆ្អឹង​ស៊ី​នទី​ក្រា​ហ្វី គឺជា​ការ​ថតរូប​ភាព​នុយក្លេអ៊ែរ​ដ៏​ទំនើប​មួយ ដើម្បី​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​ទាក់ទង​នឹង​ជំងឺ​ឆ្អឹង ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​បំផុត និង​មាន​ភាព​ងាយស្រួល ជូន​អ្នកជំងឺ​មហារីក និង​ជំងឺ​ផ្សេង​ទៀត​។

លោក​វេជ្ជបណ្ឌិត ធូ សា​រ៉ា​ម៉េ​ត ឯកទេស​ជំងឺមហារីក លោកស្រី​វេជ្ជបណ្ឌិត ម្លិះ រ​ដ្ឋា ឯកទេស​ជំងឺមហារីក​កុមារ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​សុំ​ឲ្យ​លោក​-​លោកស្រី​មេត្តា​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ទទួល​បាន​ព​ត៌​មាន​លំអិត​អំពី​ស្ថានភាព​តម្រូវការ​នៃ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ខាងលើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ