ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន​២​នាក់​បន្ថែម​ទៀត​ហើយ​នៅ​មណ្ឌលគិរី

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​លិខិត​ជូនដំណឹង​ដោយ​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់​បន្ថែម​ទៀត​។ សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​លិខិត​ជូនដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​២៤ ខែមេសា…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​លិខិត​ជូនដំណឹង​ដោយ​ប្រកាស​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​២​នាក់​បន្ថែម​ទៀត​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​ក្នុង​លិខិត​ជូនដំណឹង​ខាងលើ​បាន​បញ្ជាក់​ថា ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ នេះ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០២​នាក់​បន្ថែម​ទៀត គឺ​ទី​១-​ឈ្មោះ គឹ​ម សា​រ៉េ​ត ភេទ​ប្រុស អាយុ​៧៧​ឆ្នាំ និង​ទី​២- ឈ្មោះ អ៊ិ​ន សុភាព ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

សេចក្តីរាយការណ៍​បន្ត​ថា កន្លង​មក អ្នក​ទាំង​២​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ក្រោយ​ពេល​ត្រឡប់​មក​វិញ បន្ទាប់​ពី​មានការ​សង្ស័យ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​ក៏​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត ក៏​រក​ឃើញ​ថា មាន​វិជ្ជមាន​កូ​វី​ដ​-១៩​។ បច្ចុប្បន្ន អ្នកជំងឺ​ទាំង​២​នាក់​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។

ជាមួយ​គ្នា​នេះ រដ្ឋបាល​ខេត្តមណ្ឌលគិរី សូម​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ទំនាក់ទំនង​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​ខាងលើ សូម​រួសរាន់​មក​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ដើម្បី​យក​សំណាក​ទៅ​ពិនិត្យ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុម​គ្រួសារ​រៀង​ៗ​ខ្លួន ឲ្យ​បាន​ហ្មត់ចត់ មិន​ត្រូវ​ពាក់ព័ន្ធ ឬ​ប៉ះពាល់​ជាមួយ​អ្នក​ដទៃ​ជា​ដាច់ខាត​។

រដ្ឋបាល​ខេត្តមណ្ឌលគិរី សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្តមណ្ឌលគិរី ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សែន​មនោ​រម្យ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចូលរួម​អនុវត្ត​នូវ​វិធាន​ការពារ «៣​ការពារ ៣​កុំ​» របស់​រាជរដ្ឋាភិបាល និង​វិធាន​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ