ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​បាន​ម្នាក់​ទៀត​ហើយ ក្រុមបំផ្លាញកញ្ចក់​ឡាន​អ្នក​ដំណើរ​ពេល​យប់

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បក្សពួក​ក្រុម​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីការ​របស់​តំណាង​​​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា នៅ​ភូមិក​គោ ឃុំ​ជ្រៃ…

ខេត្តបាត់ដំបង​ ៖ បក្សពួក​ក្រុម​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ពេល​យប់​ម្នាក់​ទៀត​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន តាម​ដីការ​របស់​តំណាង​​​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ​។ នេះ​បើ​
តាម​ការ​ឲ្យ​ដឹង​ពី​លោក​ផង់ សុភាព អធិការ​នគរបាល​ស្រុក​ថ្មគោល​។

លោក​ផង់ សុភាព បាន​ប្រាប់​ថា ជនសង្ស័យ​ឈ្មោះ សុខ សម្ផស្ស ហៅវ​ស្ស ភេទប្រុស​ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល​។ លោក​ថា ជន​នេះ​ត្រូវ​បាន​កម្លាំង​មូលដ្ឋានដែល​មាន​កិច្ចសហការ​ពី​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ផង ធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន ដោយ​យោង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន លេខ​១១​អ​.​យ​ ចុះ​ថ្ងៃ​ទី​២៣ មេ​សា ឆ្នាំ​២០២១ ដោយ​លោក គឺ ប៊ុ​ណ្ណា​រ៉ា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​។

លោក​អធិការ​បាន​បញ្ជាក់​ថា ជន​នេះ​គឺជា​បក្សពួក​ក្រុម​ស្ទាក់​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ ដែល​សមត្ថកិច្ច​ចាប់​បាន​ប៉ុន្មាន​នាក់​កន្លង​ទៅ​នេះ​។ បើ​យោង​តាម​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​របស់​តំណាង​អយ្យការ លោក គឺ ប៉ុណ្ណា​រ៉ា ជន​ឈ្មោះ សុខ សម្ផស្ស ហៅ វ​ស្ស នេះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ «ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​» (​គប់​កញ្ចក់​រថយន្ត​) ដែល​បាន​ប្រព្រឹត្ត​ជាមួយ​បក្សពួក​ប៉ុន្មាន​នាក់​ទៀត កាលពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មុន នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ក្រុង​បាត់ដំបង និងស្រុក​ថ្មគោល ​។

លោក ផង់ សុភាព បាន​បញ្ជាក់​ថា បក្សពួក​ជន​នេះ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ដាក់​ពន្ធ​ធនាគារ​អស់​ប៉ុន្មាន​នាក់​ហើយ តែ​នៅ​សេសសល់​ប៉ុន្មាន​នាក់​ទៀត កម្លាំង​ជំនាញ​កំពុង​តាម​ប្រមាញ់​បន្ត​ ៕ ដោយ៖ ឆោម ពិសម័យ​

អត្ថបទសរសេរ ដោយ