ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំងចូលរួម​​ប្រតិបត្តិការ​បិទខ្ទប់ភូមិសាស្រ្តក្រុងព្រះសីហនុ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រា ដែលខេត្ត…

រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រា ដែលខេត្ត ត្រូវធ្វើការបិទខ្ទប់ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា កម្លាំងរបស់កងទ័ពជើងគោក ដែលត្រូវចូលរួម រួមមាន កម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣។

សូមបញ្ជាក់ជូន​ថា អាជ្ញាធរខេត្តព្រះសី​ហនុ បានចេញសេចក្តីសម្រេច ស្តីពី ការបិទខ្ទប់ ( Lockdown) ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះស៊ីហនុ ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ​រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តបិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។

សូមជម្រាបផងដែរថា នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្តត្រូវបានប្រើប្រាស់កម្លំាង​ រួមមាន ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះស៊ីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងកងពលតូថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើត​ក្រុមការងារ​ប្រចាំការក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួលលើការងារចាំបាច់រួមមាន៖ ការងារ​ផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់​ផ្គង់ទំនិញ, ការងារទាក់ទងនិងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺ​កូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្រ្តដែលបានបិទខ្ទប់​៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ