ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រំលោ.ភ​ក្មួយ​ស្រី​បង្កើត​រហូត​មាន​ផ្ទៃពោះ​៣​ខែ​ទើប​បែក​ការណ៍

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ ប៉ូលិស​បាន​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ក្រោយ​ពេល​ចាប់រំលោ.ភ កុមារី​ជា​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួន​ចំនួន​៤​ដង រហូត​ធ្វើ​ឱ្យ​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទើប​បែកការណ៍ ។ មាន​រយៈពេល​ជិត​៤​ខែ​ហើយ បើ​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១៣ កក្កដា បន្ទាប់​ពីការ​ចាប់រំលោ.ភ​នោះ​។ រឿងរ៉ាវ​អាស្រូវ​នេះ ក្មេង​ស្រី​រង​គ្រោះ​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្ដាយ​ទេ ដោយសារ​នាង​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ឪពុកមា​រូប​នោះ ។ ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ

ខេត្ដក្រចេះ ៖ ប៉ូលិស​បាន​ឃុំខ្លួន​ជនជាប់ចោទ​ម្នាក់​ក្រោយ​ពេល​ចាប់រំលោភ កុមារី​ជា​ក្មួយ​ស្រី​បង្កើត​របស់​ខ្លួន​ចំនួន​៤​ដង រហូត​ធ្វើ​ឱ្យ​នាង​មាន​ផ្ទៃពោះ​៣​ខែ​ទើប​បែកការណ៍ ។ មាន​រយៈពេល​ជិត​៤​ខែ​ហើយ បើ​គិត​មក​ទល់​នឹង​ថ្ងៃ​ទី​១៣ កក្កដា បន្ទាប់​ពីការ​ចាប់រំលោភ​នោះ​។ រឿងរ៉ាវ​អាស្រូវ​នេះ ក្មេង​ស្រី​រង​គ្រោះ​មិន​ហ៊ាន​និយាយ​ប្រាប់​ឪពុក​ម្ដាយ​ទេ ដោយសារ​នាង​ទទួល​រង​ការ​គំរាមកំហែង​ពី​សំណាក់​ឪពុកមា​រូប​នោះ ។ ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​១៤​ឆ្នាំ និង ឪពុក​ម្ដាយ ជា​កម្មករ​វាយ​ថ្ម​លក់ មាន​ទី​លំនៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី រីឯ​ឪពុកមា​ជាប់ចោទ​ឈ្មោះ​ទូច លាង អាយុ​៣៣​ឆ្នាំ ជា​បុរសពោះម៉ាយ​ធ្លាប់​មាន​ប្រពន្ធ​២ តែ​បាន​លែងលះគ្នា និង​ត្រូវជា​ប្អូនបង្កើត​របស់​ឪពុក​ក្មេង​ស្រី រង​គ្រោះ​ដែល​មានផ្ទះ​នៅ​ក្បែរ​គ្នា ។

នៅ​ក្នុង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស​និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាននគរបាល​ខេត្ដ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា ក្មេង​ស្រី​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា មាន​ថ្ងៃមួយ​ក្នុង​អំឡុង​ខែមេសា ខណៈ​ពេល មិន​មាន​នរណា​នៅផ្ទះ នាង​បាន​ដឹកគោ​ទៅចងឱ្យ​ស៊ី​ស្មៅ​ក្នុង​ចំការ​ចេក​តែ​ម្នាក់ឯង​នៅ ខាងក្រោយ​ផ្ទះ​មាន​ចំងាយ​ជាង​៥០​ម៉ែត្រ​។ នៅ​ទីនោះ​នាង​ត្រូវ​ឪពុកមា​ចាប់​អោប​ពីក្រោយ​គំរាម​មិន​ឱ្យ​ស្រែក ហើយ​អូស​ទៅ ក្រោម​ដើម​ព្រីង​ដែល​នៅ​ក្បែរ​នោះ​ផ្ដួល​ទៅ លើ​ដី​ចាប់រំលោភ​រហូត​ដល់​បាន​សំរេច​។ បន្ទាប់​មក​ឪពុកមា​នោះ​គំរាម​នាង​មិន​ឱ្យ​ប្រាប់​នរណា​ឱ្យ​ដឹង​ទេ បើ​មិន​ដូច្នេះ​ទេ​គឺ​នឹង​សំលាប់នាង​ចោល​។

កុមារី​រង​គ្រោះ​ឱ្យ​ដឹង​ថា រយៈពេល​៥​ថ្ងៃ ក្រោយមកនៅ​ពេល​ព្រលប់​មិន​ចាំ​ថ្ងៃ​ច្បាស់ ខណៈ​ពេល​នាង​ទៅ​តាម​ហៅ​ប្អូនប្រុស​នៅ​ខាងក្រោយ​ភូមិ លុះដល់​ក្រោម​ដើម​ព្រីង​ដដែល នោះ​ស្រាប់តែ​ឪពុកមា​ស្ទាក់​ចាប់​នាង​រំលោភទៀត ហើយ​គំរាម​នាង​ដូច​មុន​។ លើក​ទី​៣ មាន​រយៈពេល​៥​ទៅ​៦​ថ្ងៃ​ក្រោយមក ពេលនាង​ត្រឡប់​ពី​យក​បាយ​សម្ល​ឱ្យ​ឪពុក នៅ​កន្លែង​វាយ​ថ្ម​វិញ បាន​រក​កាច់​ទំញំង ហើយស្រាប់តែ​ឪពុកមា​មិនដឹង​មកពីណា​ចាប់​នាងរំលោភ​ទៀត​ ។ លើក​ទី​៤​នៅ​ពេល​នាង​ត្រឡប់ មក​ពី​យក​បាយ​ឱ្យ​ឪពុក​នៅ​កន្លែង​វាយ​ថ្ម​ដល់ ពាក់កណ្ដាល​ផ្លូវត្រូវ​ឪពុកមា​ស្ទាក់​ចាប់​អូសចូល​ព្រៃ​ចំងាយ​ជិត​២០​ម៉ែត្រ​ពី​ផ្លូវលំ​ចាប់រំលោភ​ម្ដងទៀត​ ។

កុមារី​រង​គ្រោះ​បញ្ជាក់​ថា នាង​មិន​បានដឹងខ្លួន​ថា នាង​មាន​ផ្ទៃពោះ​ទេ​ដោយ​គ្រាន់តែ​ដឹង ថា​មាន​អាការ​ខុស​ពី​មុន​ ។ ស្ដ្រី​ជា​ម្ដាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា គាត់​មានកូន​៧​នាក់ រីឯ​ក្មេង​ស្រី​រង​គ្រោះជា កូន​ទី​៣ ។ ទាក់ទិន​នឹង​រឿងអាស្រូវ​របស់​កូន ស្រី​នេះ​គាត់​មិន​ដែល​មានការ​សង្ស័យ​អ្វី​ទេ នៅ​ពេល​ឃើញ​ពោះ​របស់​នាង​រីក​ធំ​នឹក​ស្មានថា​នាង​ធាត់​ដុះ​ក្បាលពោះ ព្រោះ​នាង​ហូប ច្រើន​លើស​សព្វដង ។ ទោះជា​យ៉ាងណា​ក្ដី កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា នៅ​ពេល​នាង កំពុង​តែ​ដេក​លក់​គាត់​បាន​ទៅ​អង្គុយ​ជិត ហើយ​សង្កេត​ឃើញ​ជីពចរ​នៅ​បំពង់ក​លោតញាប់​ខុសធម្មតា​ធ្វើ​ឱ្យ​គាត់​នឹកឃើញ​ពាក្យ ចាស់​ថា ស្ដ្រី​នៅ​ពេល​ជីពចរ​ដើរ​ញាប់​គឺ បញ្ជាក់​ថា​មាន​ផ្ទៃពោះ​ហើយ​។ បន្ទាប់​ពី​មាន ការ​សង្ស័យ​បែប​នេះ​គាត់​បាន​ទៅ​ហៅ​បងស្រី របស់​គាត់​ឱ្យ​ជួយ​មើល ហើយ​គាត់​និយាយ​ថា “​កូនស្រី​របស់​គាត់​ប្រហែលជា​មានកូន​”​។

ស្ដ្រី​ជា​ម្ដាយ​បន្ដ​ថា ដោយ​មិន​អស់ចិត្ដ ស្អែក​ឡើង​គាត់​នាំ​កូនស្រី​ទៅ​គ្លីនិក​ឯកជន​ក្នុង​ខេត្ដ​ដើម្បី​ពិនិត្យ​មើល​ផ្ទៃពោះ ហើយ​គ្រូពេទ្យ​និយាយ​ថា នាង​មានកូន​ក្នុង​ពោះ​ចំនួន៣​ខែ​ហើយ ។ បន្ទាប់​ពី​ដឹង​រឿង​នេះ នៅ​ពេលទៅ​ដល់​ផ្ទះ​វិញ​គាត់​ជជីក​សួរ​រក​មូលហេតុ តែ​នាង​មិន​ចង់​ប្រាប់​ទេ ។ បន្ទាប់​ពី​គាត់​លួងលោម​យូរ​ទើប​នាង​រៀបរាប់​ប្រាប់​ការ​ពិត ហើយ​គាត់​ប្ដឹង​មេ​ភូមិ​និង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាលតែ​ម្ដង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនជាប់ចោទ បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ ដូច​ការ​ចោទប្រកាន់​នោះ​មែន​ ។ លោក​វរសេនីយ៍ត្រី​កែវ ស្រី​សី នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​បាន​ឃាត់ ខ្លួន​ជនជាប់ចោទ​ភ្លាម​នាំ​ទៅ​សាកសួរ ​។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​គ្រប់គ្រាន់​ហើយ​ជនជាប់ចោទ​ត្រូវ​មន្ដ្រី​ជំនាញ​ឃុំ ខ្លួន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ ៕