ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​បំផ្លាញ​ផ្ទះ​១៣​ខ្នង ​និងគោ​ងា.ប់​២​ក្បាល​នៅ​ស្រុក​សង្កែ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​១៣​ខ្នង បាន​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ និងសត្វ​គោ​ចំនួន​០២​ក្បាលត្រូវ​រន្ទះបាញ់​ងាប់ កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា នៅ​ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​បាតុភូត​ធម្មជាតិ​នេះ…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ ​លំនៅ​ឋាន​របស់​ពលរដ្ឋ​ចំនួន​១៣​ខ្នង បាន​រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ និងសត្វ​គោ​ចំនួន​០២​ក្បាលត្រូវ​រន្ទះបាញ់​ងាប់ កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា នៅ​ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ដែល​បាតុភូត​ធម្មជាតិ​នេះ បាន​កើតឡើង​តែ​ក្នុង​រយះ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។

យោង​តាម​សេចក្ដី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ដែល​មាន​លាយឡំ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​យ៉ាង​សាហាវ​ផង ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ភូមិ​ចំនួន​០៣ ក្នុង​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ​។ ភូមិ​ចំនួន​០៣​រង​គ្រោះ​ដោយ​បាតុភូត​ធម្មជាតិ​ខាងលើ​នេះ មាន​ភូមិ​សាលា​ត្រាវ ខូចខាត​ផ្ទះ​អស់​ចំនួន​០៧​ខ្នង ភូមិ​កាច់​រទេះ អស់​ចំនួន​០៣​ខ្នង និង ភូមិ​អូស​ទូក អស់​ចំនួន​០៣​ខ្នង ដែល​សុទ្ធតែ​ខូចខាត​ដំបូង​។

ប៉ុន្តែ​សេចក្ដី​រាយ​ការ​ណ៏​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ខូចខាត​លំនៅ​ឋាន​អស់​ចំនួន​១៣​ខ្នង ដោយសារ​ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​ខាងលើ​នេះ ដំណាលគ្នា​នោះ​រន្ទះ​ក៏​បាន​បាញ់​សម្លាប់សត្វ​គោ​អស់​ចំនួន​០២​ភ្លាម​ៗ​ដែរ​។ យ៉ាងណា​ក៏​ដោយពេល​នេះ​អាជ្ញាធរ​កំពុង​ចុះ​ស្រាវជ្រាវ​ធ្វើ​របាយ​ការ​ណ៏​ជូន​ថ្នាក់ដឹកនាំ ដើម្បី​សុំ​អន្តរា​គម​ន៍​សង្គ្រោះ​បន្ទាន់​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​១៣​គ្រួសារ​នោះ​ហើយ។ ដោយ៖ ឆោម ពិសម័យ

អត្ថបទសរសេរ ដោយ